ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥

អាកាសធាតុក្តៅនៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិកឈានចូលដល់ថ្ងៃទី២

២៥ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

មនុស្សរាប់សិបលាននាក់នៅតាមបណ្តាទីក្រុងធំៗនៅទូទាំងតំបន់ភាគឦសានសហរដ្ឋអាមេរិក ប្រឈមនឹងអាកាសធាតុក្តៅនៅថ្ងៃអង្គារ(២៤មករា) ខណៈរលកកម្តៅគ្របដណ្តប់លើទឹកដីមួយភាគធំរបស់សហរដ្ឋអាមេរិក ចាប់តាំងពីចុងសប្តាហ៍មុន។ 

 

 

លោក​Logan Deleon ជាអ្នកទេសចរណ៍ម្នាក់មកពីរដ្ឋតិចសាស បានរៀបរាប់ដូច្នេះ «មែនហើយអាកាសធាតុពិតជាក្តៅខ្លាំង,ហើយខ្ញុំក៏កំពុងបែកញើសខ្លាំងផងដែរ»។ 

 

ប្រជាជនម្នាក់ទៀត Min Shin រៀបរាប់ថា «មានអារម្មណ៍ថា,មេឃក្តៅចង់រលាយទៅហើយនៅពេលនេះ, ពិតជាក្តៅខ្លាំងណាស់ បើឈរក្រោមព្រះអាទិត្យក្តៅដូចដុតចឹង»។ 

 

នៅឧទ្យាន Central Park នាទីក្រុងញូវយ៉ក អាកាសធាតុក្តៅអាចឡើងដល់៩៩អង្សារហ្វារិនរៃ(ឬស្មើនិង៣៧អង្សាសេរ) លើសកំណត់ត្រាកាលពីលើកមុន ដែលក្តៅខ្លាំងបំផុតនៅ៩៦អង្សារហ្វារិនហៃ។ យោងសារព័ត៌មានរ៉យទ័រផ្សាយនៅថ្ងៃពុធ(២៥មិថុនា)នេះ។ 

 

ទីភ្នាក់ងារអាកាសធាតុជាតិអាមេរិក ឱ្យដឹងថា អាកាសធាតុក្តៅខ្លាំង ដែលអាចនឹងឈានដល់កម្រិតក្តៅខ្លាំងបំផុតមិនធ្លាប់មាន អាចនឹងកើតមាននៅតំបន់ភាគខាងកើតអាមេរិក។

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025