ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥

តារាពន្លកថ្មី ងួន វីរ៉ាវណ្ណ ទម្លាក់បទចម្រៀងសប្បាយៗទុករាំលេងកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

១១ មេសា ២០២៥ | កម្សាន្ដ

 

 

មិនឱ្យហ្វេនៗខកបំណង តារាចម្រៀងសម្លេងពីរោះ ងួន វីរ៉ាវណ្ណ បានទម្លាក់បទចម្រៀងថ្មីចំណងជើង «កំលោះស្រែៗ» ជាចង្វាក់កន្ទ្រឹមបែបសប្បាយៗទុកសម្រាប់ពុកម៉ែបងប្អូនរាំលេងកម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

 


 
តារាចម្រៀងរូបសង្ហាសម្លេងពីរោះរណ្តំចិត្ត លោក ងួន វីរ៉ាវណ្ណ ថ្មីៗនេះទើបតែទម្លាក់បទចម្រៀងថ្មីៗលើឆានែលយូធូប និងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ទុកសម្រាប់ត្រៀមរាំលេងកម្សាន្តជាមួយពុកម៉ែបងប្អូនប្រជាជនកម្ពុជាយើងនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។

 


 
«កំលោះស្រែៗ» ជាស្នាដៃចម្រៀងថ្មីរបស់អ្នកកំលោះ វីរ៉ាវណ្ណ  ដែលបទនេះជាចង្វាក់កន្ត្រឹមបែបសប្បាយៗស័ក្កសមបំផុតសម្រាប់ការរាំលេងកម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
 

 


 
មិនត្រឹមតែចេញបទចម្រៀងថ្មីប៉ុណ្ណោះទេ តារាចម្រៀងរូបនេះក៏នឹងបង្ហាញខ្លួនតាមការប្រគំតន្រ្តីតាមបណ្តាខេត្តរយៈពេល ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ ពោរគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខ តាមទីតាំងដែលបានកំណត់រួចហើយ។

 


 
ម្ចាស់បទ «កំលោះស្រែៗ» សង្ឃឹមថា ពុកម៉ែបងប្អូននឹងចូលរួមលេងកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីទទួលយកភាពសប្បាយរីករាយពីតារាចម្រៀងល្បីៗ ក៏ដូចជាលេងល្បែងប្រជាប្រិយខ្មែរយើង៕
 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025