ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥

រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ចង់រួបរួមកិច្ចការពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក

 

 

ការពន្យាពេលអនុវត្តន៍លើការយកពន្ធរបស់លោកប្រធានាធិបតីអាមេរិកDonald Trumpរយៈពេល៩០ថ្ងៃ បានទុកចន្លោះពេលវេលាសម្រាប់កិច្ចពិភាក្សាជាច្រើនបន្ថែមទៀត ខណៈដែលកោះតៃវ៉ាន់សង្ឃឹមថានឹងទទួលបានប្រយោជន៍ច្រើនពីទីផ្សារអាមេរិក។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍(១០មេសា)នេះ។ 

 

នៅក្នុងការកែប្រែដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅថ្ងៃពុធ(៩មេសា) លោក Trump និយាយថា លោកនឹងបន្ថយការយកពន្ធ​ធ្ងន់​ជា​បណ្ដោះអាសន្នដែលលោកបានប្រកាសនៅលើប្រទេសជាច្រើន ស្របពេលលោកបានដាក់តំឡើងពន្ធធ្ងន់លើប្រទេសចិនជាង១០០ភាគរយ។ 

 

អាមេរិកដាក់ពន្ធលើកោះតៃវ៉ាន់៣២ភាគរយ ដែលធ្វើឱ្យទីផ្សារភាគហ៊ុនរបស់ដែនកោះមួយនេះធ្លាក់ចុះ ។

 

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសភានៅថ្ងៃព្រហស្បតិ៍នេះ លោករដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ Lin Chia-lung និយាយថា រដ្ឋាភិបាលនឹងបង្កើនការទិញរបស់ខ្លួនពីអាមេរិក ហើយបង្កើនការវិនិយោគបន្ថែមនៅអាមេរិក រួមនិងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់កោះនេះជាមួយនឹងសហរដ្ឋអាមេរិកដែលជាប្រទេសជាខ្នងបង្អែកបរទេសដ៏សំខាន់បំផុតរបស់តៃវ៉ាន់។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025