ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥

មហាសេដ្ឋីបច្ចេកវិទ្យាElon Musk៖លោករំពឹងនឹងសន្សំបាន១៥០ប៊ីលានដុល្លារអាមេរិកពីការចំណាយផ្តេសផ្តាសនិងការកេងបន្លំក្នុងរដ្ឋាភិបាល

មហាសេដ្ឋីបច្ចេកវិទ្យាទឹកប្រាក់ពាន់លាន លោក Elon Musk ដែលទទួលភារកិច្ចពីលោកប្រធានាធិបតីអាមេរិក Donald Trumpនៅក្នុងការកាត់ចំណាយរបស់រដ្ឋាភិបាលសហព័ន្ធបាននិយាយនៅថ្ងៃព្រហស្បតិ៍(១០មេសា)អំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមានថា លោក រំពឹងសន្សំបានថវិកាចំនួន១៥០ប៊ីលានដុល្លារអាមេរិកសម្រាប់ឆ្នាំហិរញ្ញវត្ថុ២០២៦ពីការកាត់បន្ថយការចំណាយផ្តេសផ្តាសរបស់រដ្ឋាភិបាល និងការកេងបន្លំនៅក្នុងរដ្ឋាភិបាល។ 

 

 

 

អគ្គរដ្ឋអាជ្ញារសហរដ្ឋអាមេរិក លោកស្រី Pam Bondi  បានបន្ថែមថា ស្ថាប័នរបស់លោកស្រីបានចាប់ខ្លួនមនុស្ស៤នាក់ ដែលបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនTesla ហើយពួកគេ នឹងប្រឈមទោសជាប់ពន្ធនាគារ២០ឆ្នាំដោយគ្មានការចរចារ។

 

ក្រោយកិច្ចប្រជុំលោកប្រធានាធិបតីTrump បាននិយាយថា លោកបានទិញរថយន្តTesla មួយគ្រឿងក្នុងតម្លៃខ្ពស់ជាសញ្ញានៃការគាំទ្រលោកMuskហើយប្រធានាធិបតីអាមេរិករូបនេះ បាននិយាយបង្ហាញការអាណិតអាសូរចំពោះ លោក Musk ថា មិនទទួលបានកិច្ចការពារល្អប្រសើរដែលសមនិងទទួលបាន។ 

 

នយោបាយអាមេរិកទាំងក្នុងស្រុក និងក្រៅស្រុក មានការកែប្រែច្រើនចាប់តាំងពីលោក ប្រធានាធិបតីTrumpត្រលប់មកគ្រប់គ្រងសេតវិមានវិញជាលើកទី២ក្រោយជាប់ឆ្នោតប្រធានាធិបតីអាមេរិកកាលពីខែវិច្ឆិកាកន្លងទៅ។ 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025