ថ្ងៃអង្គារ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៥

ប្រទេសចិន​ប្រកាស​ជោគជ័យ​នៃ​ការ​បាញ់​បង្ហោះ​យាន​ដឹកទំនិញ Tianzhou-9

១៥ កក្កដា ២០២៥ | ព័ត៌មានអន្តរជាតិ

ប្រទេសចិន នៅថ្ងៃអង្គារ បានប្រកាសពីជោគជ័យនៃការបាញ់បង្ហោះយានដឹកទំនិញ Tianzhou-9។ យាននេះ ដឹកជញ្ជូនសំភារៈទៅកាន់ស្ថានីយ៍អវកាសTiangong ។ 

 

 

 

 

រ៉ុកកែត Long March-7 Y10 បានបាញ់បញ្ជូនយានTianzhou-9 ចេញពីទីតាំងបាញ់បង្ហោះយានអវកាសWenchangនៅវេលាម៉ោង៥និង៣៤នាទី ខេត្តHainan ប្រទេសចិន។ យោងទីភ្នាក់ងារអវកាសរបស់ប្រទេសចិន China Manned Space Agency។ ប្រហែល១០នាទីក្រោយ ការបាញ់បង្ហោះ យានTianzhou-9 បានបំបែកចេញពីរ៉ុកកែត ហើយចូលទៅក្នុងគន្លងតារាវិថីដូចដែលបានកំណត់ទុក។ 

 

លោកGuo Zhonglai មេបញ្ជាការបាញ់បង្ហោះរ៉ុកកែត បានប្រកាសដូច្នេះ«ឥឡូវនេះ ខ្ញុំសូមប្រកាសថា ការបាញ់បង្ហោះទទួលបានជោគជ័យទាំងស្រុង»។

 

អវកាសយាននិក នៃបេសកកម្មយានShenzhou-20 ដែលបានទៅដល់ស្ថានីយ៍អវកាសថ្ងៃ២៤មេសា នឹងចូលទៅក្នុងយានដឹកទំនិញ ហើយផ្ទេរបរិក្ខារនៅលើយានទៅតាមពេលវេលាគ្រោងទុក។ 

 

យាន Tianzhou-9 ដឹកបរិក្ខារប្រហែល៦,៥តោន ទៅស្ថានីយ៍អវកាសរួមមានសម្ភារៈទ្រទ្រង់ជីវិតសម្រាប់អវកាសយាននិកនៃបេសកកម្មយានShenzhou-20 និងយាន Shenzhou-21, សម្លៀកបំពាក់សម្រាប់អវកាសយាននិក២ឈុត, ឧបករណ៍ហាត់ប្រាណ,រួមនិងសំភារៈផ្សេងៗទៀត។ 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025