ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥

ប្រធានាធិបតីកូរ៉េខាងត្បូងបណ្តេញចេញពីតំណែងលោកYoon បានចាកចេញពីលំនៅដ្ឋានផ្លូវការ

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានវិលត្រលប់ទៅលំនៅដ្ឋានឯកជនរបស់លោកវិញនៅថ្ងៃសុក្រ(១១មេសា) ចេញពីលំនៅដ្ឋានផ្លូវការសម្រាប់តំណែងប្រធានាធិបតី។ ការចាកចេញ បានធ្វើឡើងក្រោយលោកត្រូវបានដកចេញពីតំណែងថ្នាក់ដឹកនាំប្រទេសតំបន់អាស៊ីមួយនេះ។ ក្នុងការចាកចេញនេះផងដែរលោកYoon ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ក្រុមអ្នកគាំទ្ររូបលោក។ 

 

 

 

 

អ្នកនយោបាយដែលត្រូវបណ្តេញចេញពីតំណែងរូបនេះ បានស្វាគមន៍ទៅកាន់ក្រុមអ្នកគាំទ្ររបស់លោកមួយចំនួន មានអោប និងចាប់ដៃ ខណៈប្រជាជនលើកបដាសរសេរថា «លោកយុនម្តងទៀត» មុនពេលលោកចូលទៅក្នុងក្បួនរថយន្តដែលនាំមុខដោយប៉ូលីស។ 
 

តុលាការធម្មនុញ្ញប្រទេសកូរ៉េខាងត្បូង បានតំកល់ការចោទប្រកាន់លោកយុននៅថ្ងៃសុក្រសប្តាហ៍មុន ដែលនេះបានបញ្ចប់ទៅភាពចលាចលរដ្ឋធម្មនុញ្ញដែលមិនធ្លាប់មានពីមុនមករយៈពេល៤ខែមក ក្រោយលោកព្យាយាមប្រកាសច្បាប់អាជ្ញារសឹកកាលពីខែធ្នូបានបង្កនូវភាពភ្ញាក់ផ្អើលទូទាំងប្រទេសសេដ្ឋកិច្ចទី៤ប្រចាំតំបន់អាស៊ីមួយនេះ។ 

 

ប្រទេសកូរ៉េខាងត្បូង នឹងបោះឆ្នោតប្រធានាធិបតីនៅថ្ងៃ៣មិថុនា ។

 

អ្នកគាំទ្ររាប់រយនាក់ បានប្រមូលផ្តុំនៅខាងក្រៅច្រកទ្វារលំនៅដ្ឋានប្រធានាធិបតី កន្លែងដែលលោកយុន បានឈប់រថយន្តចុះទៅជួបក្រុមអ្នកគាំទ្ររូបលោក មានចាប់ដៃ ហើយខ្លះទៀតយំ។ 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025