ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥
សម្ពាធ និងការគំរាមកំហែងពីសហរដ្ឋអាមេរិក នឹងមិនដោះស្រាយជម្លោះពាណិជ្ជកម្មដែលកំពុងតែកើតមានឡើងរវាងប្រទេសចិននិងសហរដ្ឋអាមេរិកនោះឡើយ។ យោងក្រសួងពាណិជ្ជកម្មចិនលើកឡើងនៅថ្ងៃព្រហស្បតិ៍។ ចិន បានអំពាវនាវឱ្យអាមេរិកត្រលប់មករកការចរចារដោយយុត្តិធម៌វិញ។
លោកស្រី He Yongqian អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងក្នុងសន្និសីទកាសែតថា ស្របពេលដែលប្រទេសចិនបើកចំហរសម្រាប់កិច្ចចរចារ នោះ កិច្ចពិភាក្សាផ្សេៗត្រូវតែផ្អែកលើការគោរពគ្នាទៅវិញទៅមក និងប្រព្រឹត្តិគោរពទៅតាមមូលដ្ឋានសមភាព។
«ថ្មីៗនេះ សហរដ្ឋអាមេរិក បានដាក់ពន្ធទៅលើដៃគូពាណិជ្ជកម្មអាមេរិកទាំងអស់ រួមមានប្រទេសចិននៅក្រោមលេសផ្សេងៗ ដែលល្មើសយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិនិងវិធានស្មើភាពនិងយុត្តិធម៌»។ យោងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោកស្រី He Yongqian។
អ្នកនាំពាក្យរូបនេះបន្តថា រដ្ឋាភិបាលចិន ថ្កោលទោសយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងខ្លាំងចំពោះចំណាត់ការពន្ធអាមេរិក។ សម្ពាធនិងការគំរាមកំហែងពីអាមេរិកនឹងមិនដោះស្រាយជម្លោះឡើយ។ សហរដ្ឋអាមេរិកគួរវិលរកតុចរចារដោយយុត្តិធម៌។
ប្រទេសចិន បានចាត់វិធានការ និងបន្តចាត់វិធានការដើម្បីប្រឆាំងតបយ៉ាងម៉ឺងម៉ាត់ក្នុងបំណងធានាអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសចិន។ អ្នកនាំពាក្យបន្ថែម។
ប្រែសម្រួល៖ណាវ័ន្ត