ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥

ប្រធានាធិបតី៖តៃវ៉ាន់ស្ថិតក្នុងចំណោមក្រុមប្រទេសដំបូងដែលពិភាក្សាពីបញ្ហាពន្ធជាមួយអាមេរិក

 

 

កោះតៃវ៉ាន់ ស្ថិតនៅក្នុងក្រុមដៃគូពាណិជ្ជកម្មដំបូងដែលនឹងជួបពិភាក្សាជាមួយសហរដ្ឋអាមេរិក។ នេះជាការលើកឡើងរបស់លោកប្រធានាធិបតី តៃវ៉ាន់Lai Ching-te នៅថ្ងៃសុក្រ (១១មេសា)។ លោកបាននិយាយថា ត្រៀមរួចរាល់ជាស្រេចសម្រាប់ការពិភាក្សា។ 

 

លោក ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបញ្ជាក់នៅថ្ងៃពុធថា លោកនឹងផ្អាកការអនុវត្តន៍ការដាក់ពន្ធខ្ពស់ទៅលើប្រទេសជាច្រើន ប៉ុន្តែលោកបានបន្ថែមសម្ពាធពន្ធកាន់តែធ្ងន់លើប្រទេសចិន។ កោះតៃវ៉ាន់ ដែលជាប្រទេសផលិតបន្ទះឈីបដ៏សំខាន់របស់សហដ្ឋអាមេរិក ត្រូវអាមេរិកដាក់ពន្ធ៣២ភាគរយ។ 

 

បណ្តាប្រទេសនៅទ្វីបអាស៊ីបាននិយាយថា ពួកគេចាប់ផ្តើម ឬកំពុងរៀបចំចាប់ផ្តើមការពិភាក្សាជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ទៅលើបញ្ហាពន្ធ ហើយសេតវិមានលើកឡើងថា មានប្រទេសជិត៧០ បានស្នើសុំការចរចា។

 

លោLai បានថ្លែងទៅបណ្តាមេដឹកនាំពាណិជ្ជកម្មនៅកោះតៃវ៉ាន់ដូច្នេះថា «យើងស្ថិតនៅក្នុងក្រុមប្រទេសចរចារទី១»ចរចារពន្ធជាមួយអាមេរិក ហើយរដ្ឋាភិបាលថា នឹងត្រៀមជាស្រេច។ ប៉ុន្តេលោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទឡើយ។ 

 

ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក មិនបានឆ្លើយតបទៅនឹងសំណើសុំអធិប្បាយទេ ។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025