ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥

សេតវិមាន៖លោកTrumpមានសុទិដ្ឋិនិយមក្នុងការសម្រេចបានកិច្ចព្រមព្រៀងជាមួយប្រទេសចិន

 

 

លោកប្រធានាធិបតីអាមេរិកDonald Trump មាន​សុទិដ្ឋិនិយមចំពោះការឈានទៅសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt  នៅថ្ងៃសុក្រ(១១មេសា)​​ ចំពេលសង្គ្រាមពាណិជ្ជកម្មកាន់តែរាលដាលឡើងរវាងមហាអំណាចសេដ្ឋកិច្ចធំទាំង២នៅក្នុងពិភពលោកទាំងពីរនេះ។

 

លោកស្រីLeavitt ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដូច្នេះថា «ប្រធានាធិបតីនិយាយច្បាស់លាស់ថា លោកបើកចំហរចំពោះកិច្ចព្រមព្រៀងជាមួយប្រទេសចិន»។ ស្រីអ្នកនាំពាក្យរូបនេះបន្តថា ប្រសិនបើប្រទេសចិនគិតតែបន្តដាក់ពន្ធតបលើអាមេរិកវិញ គឺមិនល្អសម្រាប់ប្រទេសចិនឡើយ»។ 

 

រដ្ឋាភិបាលទីក្រុងប៉េកាំងនៅថ្ងៃសុក្រ(១១មេសា) បានតំឡើងពន្ធលើទំនិញនាំចូលពីអាមេរិកទៅ១២៥ភាគរយ ដែលនេះជាការវាយបកវិញទៅនិងការសម្រេចរបស់ប្រធានាធិបតីអាមេរិកលោកDonald Trumpចំពោះការតំឡើងពន្ធលើទំនិញប្រទេសចិនទៅដល់១៤៥ភាគរយ។ បញ្ហានេះឱ្យគេមើលឃើញថាជាជំហានទៅរកសង្គ្រាមពាណិជ្ជកម្មដែលគំរាមកំហែងទៅដល់ការជាប់គាំងចង្វាក់ផ្គត់ផ្គង់សាកលលោក។ 

 

ប្រទេសចិន បន្តថា ចិននឹងមិនអើពើ ចំពោះការតំឡើងពន្ធបន្ថែមទៀតរបស់អាមេរិកឡើយ ដោយសារទំនិញអាមេរិកនឹងលែងមានអត្ថន័យសេដ្ឋកិច្ចសម្រាប់អ្នកនាំចូលទៀតហើយ។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025