ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥

បណ្តាមេដឹកនាំប្រទេសអាមេរិកឡាទីនស្វែងរកការស្រុះស្រួលគ្នាក្នុងកិច្ចប្រជុំកំពូលចំពេលមានបញ្ហាពន្ធពីPresident Donald

 

 

បណ្តាមេដឹកនាំមកពីប្រទេសអាមេរិកឡាទីន និងប្រទេសតំបន់ខារ៉ូបៀន បានជួបជុំគ្នា នៅទីក្រុងថៃហ្គូស៊ីកាផា(Tegucigalpa) ប្រទេសហុងដូរ៉ាស នៅថ្ងៃពុធ(៩មេសា)។ កិច្ចប្រជុំនេះ បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការល្អ និងបានថ្កោលទោសពន្ធរបស់លោកប្រធានាធិបតីអាមេរិក Donald Trump។ 

 

ប្រធានាធិបតីជាច្រើនរូប ដូចជាលោក Luiz Inacio Lula da Silva ប្រធានាធិបតីប្រេស៊ីល, លោកស្រី Claudia Sheinbaum  ប្រធានាធិបតីម៉ិកស៊ិក និងលោកMiguel Angel Diaz-Canelប្រធានាធិបតីគុយបា បានចូលរួមកិច្ចប្រជុំកំពូលសហគមន៍នៃរដ្ឋអាមេរិកឡាទីន និងខារ៉ូបៀនលើកទី៩នេះ ធ្វើឡើងនៅប្រទេសហុងដូរ៉ាស។

 

ប្រធានាធិបតីប្រេស៊ីល លោក Lula បានអំពាវនាវឱ្យរដ្ឋជាសមាជិក តាំងជំហររបស់ពួកគេឡើងវិញ នៅក្នុងរបត់ថ្មីរបស់ពិភពលោកដែលកំពុងតែលេចឡើង​និងបានព្រមានថា សង្គ្រាមពាណិជ្ជកម្មគ្មានអ្នកឈ្នះ។ 

 

ប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំ លោកស្រីប្រធានាធិបតីហុងដូរ៉ាស Xiomara Castro បានលើកឡើងថា សហរដ្ឋអាមេរិកបានគូសផែនទីសេដ្ឋកិច្ចរបស់ពួកគេជាថ្មីឡើងវិញ្ ដោយមិនខ្វល់ទៅលើអ្នកដែលប៉ះពាល់។ 

 

លោកស្រីCastro  បានបើកកិច្ចប្រជុំនេះ នៅថ្ងៃតែ១ជាមួយនិងលោកប្រធានាធិបតីអាមេរិកTrump ប្រកាសថា លោក នឹងពន្យាពេលអនុវត្តន៍ការដាក់ពន្ធជាបណ្តោះអាសន្ន ប៉ុន្តែ បានបង្កើនសម្ពាធខ្លាំងលើប្រទេសចិន។ 

 

ក្នុងកិច្ចប្រជុំកំពូល មេដឹកនាំប្រទេសអាមេរិកឡាទីន និងមេដឹកនាំតំបន់ខារ៉ូបៀន បានចែករំលែកសំណើរជាច្រើននិងកង្វល់ ទៅលើទំនាក់ទំនងប្រទេសនិងប្រទេសនៅក្នុងតំបន់ និងទំនាក់ទំនងជាមួយបណ្តាប្រទេសផ្សេងទៀតនៅក្នុងពិភពលោក។
 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025