ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥

 កូនកាត់ ខ្មែរ-អូស្រ្តាលី បង្ហាញក្តីរំភើបក្រោយក្លាយជាទូតសុច្ឆន្ទះរបស់ CIFF ដើម្បីរួមចំណែកផ្សព្វផ្សាយភាពយន្តខ្មែរទៅកាន់ឆាកអន្តរជាតិ

២៥ មីនា ២០២៥ | កម្សាន្ដ

 

 

 អ្នកនាង សុភី ឧត្តម Ms. Global 2025 កូនខ្មែរកាត់អូស្រ្តាលី រីករាយក្រោយបានក្លាយទៅជាទូតសុច្ឆន្ទះសម្រាប់ព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិ ដើម្បីរួមចំណែកផ្សព្វផ្សាយ និងជួយលើកកម្ពស់ភាពយន្តរបស់ កម្ពុជាលើឆាកអន្តរជាតិ ។  ស្របពេលដែលបង្ហាញវត្តមាននៅក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាហៅកាត់ថា CIFF  អ្នកនាង សុភី ឧត្តម Ms. Global 2025 សុភី ឧត្តម កូនខ្មែរកាត់អូស្រ្តាលី បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសវត្តមានរបស់អ្នកនាងនាពេលនោះគឺអ្នកនាងបានក្លាយទៅជាទូតសច្ឆន្ទះរបស់ CIFF  ។  

 

 

អ្នកនាង សុភី ឧត្តម កូនខ្មែរកាត់អូស្រ្តាលីរូបនេះពិតជាមានរូបសម្រស់ស្រស់ស្អាត និងមានចំណេះដឹងខ្ពស់ បើទោះបីជាអ្នកនាងមានគ្រួសារនិងមានកូនរួចហើយក្តី ជួបជាមួយអ្នកនាង សុភី ឧត្តម Ms. Global 2025 ដោយផ្ទាល់អ្នកនាងបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថា អ្នកនាងពិតជារីករាយណាស់ដែលមានឱកាសបានចូលរួមនៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤នេះ ។   (ថ្ងៃនេះខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៤ ខ្ញុំមានមោទនភាពណាស់ដែលទទួលបានការអញ្ជើញក្លាយទៅជាទូតសុច្ឆន្ទះនៃមហោស្រពនេះ ។

 


អ្វិដែលខ្ញុំចាប់អារម្មណ៍ខ្លាំងគឺវិស័យភាពយន្តដែលមានសារៈសំខាន់សម្រាប់ភ្ជាប់ទំនាក់ទំនងរវាងប្រជាជនមួយទៅប្រជាជនមួយ ។ថ្វីដ្បិតតែខ្ញុំជាកូនខ្មែរកើតនៅជំរុំ និងធំធាត់នៅប្រទេស អូស្រ្តាលី តែខ្ញុំប្តេជ្ញាចិត្តពាំនាំយក វប្បធម៌ និង អរិយធម៌ ខ្មែរ ដើម្បីឱ្យពិភពលោកបានស្គាល់ និង បានដឹង )ថ្វីដ្បិតតែមិនអាចនិយាយភាសាខ្មែរបានច្រើន ឬ ច្បាស់លាស់ អ្នកនាង សុភី ឧត្តម កូនខ្មែរកាត់អូស្រ្តាលីរូបនេះបានឱ្យដឹងផងដែរ អ្នកនាងមានបំណងចូលរួមសម្តែងនៅក្នុងវិស័យភាពយន្តរបស់ កម្ពុជា ផងដែរ អ្នកនាងចង់ឱ្យពិភពលោកបានដឹងថា ស្រ្តី កម្ពុជា ក៏ខ្លាំងមិនធម្មតា ។

 

 

អ្នកនាង សុភី ឧត្តម ថែមទាំងបានចូលរួមប្រកួត Ms. Global 2025 ដែលជាវេទិការមួយផ្តល់ឱកាសពិសេសដើម្បីបង្ហាញពីការចាប់អារម្មណ៍ជាសកលើភាពស្រស់ស្អាត និង ភាពធន់នៃវប្បធម៌ ខ្មែរ និងចែករំលែករឿងរ៉ាវដ៏បំផុសបំផុលគំនិតរបស់ស្រ្តី ខ្មែរ ។  អ្នកនាងបានលើកទឹកចិត្តឱ្យទស្សនិកជនបោះឆ្នោត និងគាំទ្រមូលនិធី Women in Need Foundation ដែលផ្តល់ធនធានសំខាន់ដល់ស្រ្តីដែលប្រឈមមុខនិងភាពលំបាក ៕ 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025