ថ្ងៃច័ន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥
កញ្ញា រឿន ណាត ឈប់ខ្វល់ពីសិល្បៈទៀតហើយ ដោយនាងកំពុងប្រើជីវិតយ៉ាងសាមញ្ញា និងពោរពេញដោយក្តីសុខ ក្រោយដឹកដៃគូដណ្តឹងលោក លាវ វេងហួរ ចេញទៅរស់នៅ សហរដ្ឋអាមេរិក បន្ទាប់ពីភ្ជាប់ពាក្យនិងគ្នាបានរយៈពេលជាង៣ខែ ។
ជារឿយៗ ម្ចាស់មកុដ Miss Universe Cambodia រូបនេះតែងតែបង្ហោះរូបភាព សកម្មភាព ដែលនាងធ្វើនៅលើទឹកដីថ្មីឱ្យអ្នកគាំទ្របានឃើញ ជាពិសេសនាងតែងបង្ហាញនូវជីវិតដ៏មានសុភមង្គលដែលបានកាន់ដៃគ្នាជាគូជាមួយលោក លាវ វេងហួរ នៅលើវិថីនេះ ។ « ក្តីសុខពិត គឺប្រើជីវិតបែបសាមញ្ញៗរស់នៅបែបស្ងប់ស្ងាត់ជាមួយធម្មជាតិ » ។
អ្នកគាំទ្រជាច្រើននៅពេលដែឃើញ កញ្ញា រឿន ណាត បង្ហាញនូវសកម្មភាពដើរកម្សាន្ត ធ្វើម្ហូប និងមើលថែលោក លាវ វេងហួរ ជាគូដណ្តឹងបានយ៉ាងល្អបែបនេះ ម្នាក់ៗបានផ្ញើសាជូនពរនាងមានសុភមង្គល និងមានសមាជិកថ្មីឆាប់ៗ ។
ទោះបីជាកំពុងប្រើជីវិតនៅលើទឹកដី អាមេរិក យ៉ាងមានក្តីសុខ រឿន ណាត នៅតែបង្ហាញការនឹករលឹកចំពោះសិល្បៈ បើមានឱកាសនាងនឹងត្រឡប់មកកាន់វិថីនេះម្តងទៀត តែពេលនេះនាងសុំប្រើជីវិតសាមញ្ញជាមួយគ្រួសារតូចរបស់ខ្លួន មើលថែដៃគូឱ្យកាន់តែមានសុភមង្គល ។
ចំណែក លោក លាវ វេងហួរ វិញបានបំពេញតួនាទីជាដៃគូបានយ៉ាងល្អ មើលថែ រឿន ណាត មិនឱ្យលំបាក ដោយលោកចេញទៅធ្វើការងារជារៀងរាល់ថ្ងៃ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ។ទាំងកញ្ញា រឿន ណាត និងលោក លាវ វេងហួរ នៅពុំទាន់មានគម្រោងត្រឡប់មកប្រទេស កម្ពុជា នៅឡើយទេ អ្នកទាំងពីរនឹងត្រូវនៅទីនោះរយៈពេលយូរ ។ ចំពោះគម្រោងរៀបការអ្នកទាំងពីរពុំទាន់គិតគូនៅឡើយទេ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និង ហ្វេសប៊ុក