ថ្ងៃច័ន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥

រដ្ឋអាជ្ញារបារាំងស្នើដាក់ទោសពន្ធនាគារអតីតប្រធានាធិបតីបារាំងSarkozyចំនួន៧ឆ្នាំជុំវិញទទួលលុយពីប្រទេសលីប៊ី

 

 

រដ្ឋអាជ្ញារបារាំង បានស្នើរនៅថ្ងៃព្រហស្បតិ៍(២៧មីនា)ថា លោកNicolas Sarkozyអតីតប្រធានាធិបតីបារាំង បានដាក់ទោសពន្ធនាគារ៧ឆ្នាំ និងបង់ប្រាក់ពិន័យចំនួន៣០០,០០០អ៊ឺរ៉ូពាក់ព័ន្ធនឹងការទទួលហិរញ្ញវត្ថុពីមេដឹកនាំប្រទេសលីប៊ីសម្រាប់យុទ្ធនាការបោះឆ្នោតប្រធានាធិបតីបារាំងដែលលោកបានជាប់ឆ្នោតក្នុងឆ្នាំ២០០៧។ 

 

លោក Sarkozy ត្រូវបានចោទប្រកាន់ថា លោកទទួលលុយរាប់លានអ៊ឺរ៉ូពាក់ព័ន្ធនឹងការទទួលហិរញ្ញវត្ថុខុសច្បាប់ពីអតីតបុរសខ្លាំងប្រទេសលីប៊ី លោកMuammar Gaddafi។ អតីតប្រធានាធិបតីបារាំងរូបនេះ ត្រូវ​បាន​កាត់​ទោស​តាំង​ពី​ខែ​មករាពីបទចោទជាច្រើនមាន លាក់បាំងបន្លំថវិកាសាធារណៈ,ពុករលួយ,ទទួលហិរញ្ញវត្ថុយុទ្ធនាការបោះឆ្នោតខុសច្បាប់ និងឃុបឃិតប្រព្រឹត្តិបទល្មើស។ 

 

អតីត​ប្រធានាធិបតី​ស្តាំ​និយម​កណ្តាល​រូបនេះ ត្រូវ​បាន​ជាប់នៅក្នុងវិវាទផ្លូវ​ច្បាប់​ជា​ច្រើន​ចាប់តាំងពី​បាន​ចាកចេញ​ពី​តំណែង​ក្នុង​ឆ្នាំ២០១២។ លោកSarkozy អាយុ៧០ឆ្នាំ ដឹកនាំប្រទេសបារាំងពីឆ្នាំ២០០៧ដល់ឆ្នាំ២០១២។

 

លោក Sarkozy បានបដិសេធការចោទប្រកាន់។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025