ថ្ងៃពុធ ទី០២ ខែមេសា ឆ្នាំ២០២៥

ភ្លើងឆេះព្រៃនៅប្រទេសកូរ៉េខាងត្បូងស្លាប់មនុស្ស៣០នាក់

 

 

តួលេខមនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់៣០នាក់ និងយ៉ាងតិច៤០នាក់ផ្សេងទៀតរងរបួស។ យោងអាជ្ញាធរកូរ៉េខាងត្បូងឱ្យដឹងនៅថ្ងៃសៅរ៍។

 

អាគារជិត៣០០០ខ្នង រងការខូចខាត ដោយសារភ្លើងព្រៃដែលឆាបឆេះលើផ្ទៃដី៤៨០០០ហិចតា ចាប់តាំងពីថ្ងៃ២១មីនា។

 

ជាមួយគ្នា ភ្លើងឆេះព្រៃ បានបណ្តាលឱ្យមនុស្សច្រើនជាង៦៨០០នាក់ បាត់បង់ទីជម្រក។ 

 

ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនេះ ប៉ូលីសបានបើកការស៊ើបអង្កេតទៅលើបុរសអាយុ៥៦ឆ្នាំម្នាក់ដែលសង្ស័យថា បង្កឱ្យមានភ្លើងឆេះព្រៃដោយអចេតនា នៅពេលលោកសំអាតផ្នូរសាច់ញាតិ។ 

 

អាជ្ញាធរស៊ើបអង្កេតកូរ៉េខាងត្បូង នឹងកោះហៅជនសង្ស័យមកសាកសួរនៅពេលការត្រួតពិនិត្យនៅកន្លែងកើតហេតុបានបញ្ចប់ ដែលអាចប្រើពេលជាង១ខែ។ កូនស្រីជនង្ស័យបានប្រាប់ទៅក្រុមអ្នកស៊ើបអង្កេតថា ឳពុករបស់នាងព្យាយាមដុតមែកឈើដែលគ្របលើផ្នូរដោយដែកកេះជក់បារី។ 

 

ដោយសារខ្យល់ខ្លាំងភ្លើងក៏ឆេះឡើង ហើយបន្តទៅជាឆេះព្រៃ។ នេះជាការលើកឡើងរបស់កូនស្រីប្រាប់ទៅអាជ្ញាធរ។ 


 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025