ថ្ងៃច័ន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥

អាមេរិកនឹងផ្តល់ថវិកា៧៣លានដុល្លារអាមេរិកជាជំនួយឱ្យជនភៀសខ្លួនរ៉ូហ៊ីនយ៉ា

 

 

រដ្ឋបាលលោកប្រធានាធិបតីTrump បាននិយាយនៅថ្ងៃព្រហស្បតិ៍(២៧មីនា)ថា សហរដ្ឋអាមេរិកនឹងផ្តល់ថវិកា៧៣លានដុល្លារអាមេរិកជាជំនួយហិរញ្ញវត្ថុថ្មីទៅឱ្យជនភៀសខ្លួនរ៉ូហ៊ីនយ៉ាតាមរយៈកម្មវិធីស្បៀងអាហារពិភពលោក(WFP)របស់អង្គការសហប្រជាជាតិ។ 

 

លោក Tammy Bruce អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមអនឡាញ Xដូច្នេះថា «អាហារនិងអាហារូបត្ថម្ភគាំទ្រតាមរយៈWFPនឹងផ្តល់ជំនួយអាហារ និងអាហារូបត្ថម្ភដែលត្រូវការចាំបាច់សម្រាប់ប្រជាជនច្រើនជាង១លាននាក់»។ 

 

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនជាអ្នកផ្តល់ជំនួយដ៏ធំបំផុតសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីនយ៉ា ដោយបានផ្តល់ទឹកប្រាក់ជិត២,៤ពាន់លានដុល្លារអាមេរិកចាប់តាំងពីឆ្នាំ២០១៧។ យោងក្រសួងការបរទេសអាមេរិក។ ប៉ុន្តែការបង្កកមូលនិធិនាពេលថ្មីៗនេះ ក្រោយលោកប្រធានាធិបតីTrump ចូលកាន់តំណែងនៅខែមករា បានបង្ខំឱ្យមន្ទីរពេទ្យយ៉ាងតិច៥កាត់បន្ថយការផ្តល់សេវាកម្ម។ 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025