ថ្ងៃច័ន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥

ហ៊ាប ស៊ាងហុយ សាងភាពភ្ញាក់ផ្អើលខ្លាំងដល់អ្នកគាំទ្រពីការចូលប្រកួតកម្មវិធីបុរសឯកជាថ្មី! 

២៨ មីនា ២០២៥ | កម្សាន្ដ

 

 

មិនធ្វើឱ្យអ្នកគាំទ្រខកបំណងចំពោះការវិលត្រឡប់មកវិញឡើយ កំលោះសង្ហា ហ៊ាប ស៊ាងហុយ បានលើកយកតួអង្គនាងសីតា នៃទម្រង់ល្ខោនខោលខ្មែរមកបង្ហាញក្នុងវគ្គ Supra Khmer Talent ធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា។

 

 

ការប្រកួតបវរកញ្ញា និងបុរសឯក Miss and Mister Supranational Cambodia 2025 បានឈានដល់វគ្គ Supra Khmer Talent ហើយ ដែលវគ្គនេះតម្រូវឱ្យបេក្ខជន-បេក្ខនារីទាំងអស់បង្ហាញសមត្ថភាព និងទេពកោសល្យពិសេសរបស់ពួកគេរៀងៗខ្លួន ដើម្បីសន្សំពិន្ទុឆ្ពោះទៅការប្រកួតវគ្គផ្តាច់ព្រ័ត្រនាពេលឆាប់ៗខាងមុខនេះ។ 

 

 

វីដេអូបង្ហាញពីទេពកោសល្យពិសេសរបស់បេក្ខជន-បេក្ខនារីនីមួយៗត្រូវបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាបន្តបន្ទាប់។ ក្នុងនោះ កំលោះសង្ហា ហ៊ាប ស៊ាងហុយ MSC38 បានបង្ហាញវីដេអូដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់វគ្គ Supra Khmer Talent ដោយលោកបានលើកយកតួអង្គនាងសីតា នៃទម្រង់ល្ខោនខោលខ្មែររឿង «រាមកេរ្តិ៍» ដែលត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិមកបង្ហាញ។ 

 

 

មិនត្រឹមតែតុបតែងជាតួអង្គនាងសីតាប៉ុណ្ណោះទេ បេក្ខជន ហ៊ាប ស៊ាងហ៊ុយ ថែមទាំងបានបង្ហាញសមត្ថភាពសម្តែងឈុតព្រះរាមចូលកោដបញ្ឆៀតនាងសីតាទៀតផង។ ថ្វីដ្បិតតែ ស៊ាងហុយ មិនមែនជានាថការរបាំបុរាណខ្មែរ តែលោកដាក់អារម្មណ៍សម្តែងបានយ៉ាងល្អ។ ទឹកភ្នែកហូរកាត់ផែនថ្ពាល់នៃការសម្តែងរបស់បេក្ខភាពរូបនេះមើលទៅដូចពិតៗ គួបផ្សំទិដ្ឋភាពទីតាំងថតជាទីតាំងបុរាណផងនោះ ធ្វើឱ្យអ្នកមើលព្រឺសម្បុរខ្ញាក់ៗតែម្តង។

 

 

លោកបានរៀបរាប់ឱ្យដឹងថា ខ្លួនបង្ហាញជូនទេពកោសល្យពិសេសនេះដោយមោទនភាពជាខ្មែរ ដែលលោកចង់តបស្នងទៅកាន់ទឹកដីទីផ្ដល់កំណេីត ទោះត្រឹមរយៈពេលត្រឹម៣នាទី វាខ្លីណាស់បេីប្រៀបទៅនិងលោកគ្រូអ្នកគ្រូសាស្រ្ដាចារ្យគ្រប់ជំនាន់ ដែលប្រេីពេលពេញមួយជីវិតដេីម្បីវប្បធម៌! វាជាការខិតខំអស់ពីលទ្ធភាពដេីម្បីសិល្បៈបុរាណខ្មែរ!។ 

 

 

ការជ្រើសរើសតួអង្គនាងសីតាមកបង្ហាញ គឺដោយសារ «នាងសីតា គឺជាតួអង្គមួយនៅក្នុងរឿងរាមកេរ្តិ៍។ នៅក្នុងដំណាលរឿង នាងសីតា បានកើតចេញពីអាចម៍បំណះដីនៅពេលដែលព្រះបាទជនកនៃនគរមិថិលាបានប្រារព្ធពិធីច្រត់ព្រះនង្គ័ល។ ក្រោយមកនាងសីតាបានរៀបអភិសេកជាមួយព្រះរាម ដែលជាតួអង្គដ៏សំខាន់នៅក្នុងរឿងរាមកេរ្តិ៍»។ 

 

 

ពេលនេះវីដេអូ Supra Khmer Talent កំពុងដាក់ឱ្យប្រិយមិត្តទស្សនិកជនបោះឆ្នោតគាំទ្ររយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-៣០ ខែមីនា ហើយអ្នកឈ្នះក្នុងវគ្គនេះនឹងក្លាយជាម្ចាស់ជយលាភី

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025