ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥
ទោះបីជាមានបេក្ខភាពខ្លាំងៗ និងមានបទពិសោធន៍ខ្ពស់ក្នុងការប្រកួតឆាកជាតិនិងអន្តរជាតិច្រើនមកហើយក្តី កញ្ញា ផន ស្រីពី ហាក់មិនញញើតជើងខ្លាំងទាំងអស់នោះទេ ផ្ទុយទៅវិញនាងនៅតែប្រឹងនិងផ្លាស់ប្តូរខ្លួនឯងដើម្បីមកុដធំនៅលើឆាក Miss Cosmo Cambodia 2025 ។
ឆាក Miss Cosom Cambodia 2025 គឺជាឆាកទី៣ហើយសម្រាប់កញ្ញា ផន ស្រីពី មុននឹងដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធីនេះ កញ្ញា គឺជាគ្រូបង្វឹកលំហាត់ប្រាណនៅក្នុងក្លឹបកីឡាមួយកន្លែង តែដើម្បីឈោងចាប់ក្តីស្រមៃធំរបស់ខ្លួនមួយទៀត នាងសុខចិត្តផ្អាកការងារនេះដើម្បីត្រៀមខ្លួនដណ្តើមមកុដ ។
ដោយសារតែជាគ្រូបង្វឹកលំហាត់ប្រាណបែបនេះទើបកញ្ញា មានដងខ្លួនស្អាតនិងសិចស៊ីគួរឱ្យចាប់អារម្មណ៍ រហូតនាងហ៊ានពោលពាក្យថា នាងមានការជឿជាក់ខ្លាំងលើសមត្ថភាពខ្លួនក្នុងការដណ្តើម មកុដ Miss Cosmo Cambodia 2025 ដើម្បីឡើងទៅឆាកអន្តរជាតិ បើទោះបីជាឆ្នាំនេះមានបេក្ខភាពខ្លាំងៗចូលរួមប្រកួតក៏មិនបានធ្វើឱ្យនាងបាក់ទឹកចិត្តដែរ ។
កញ្ញា ផន ស្រីពី មានស្រុកកំណើតនៅខេត្ត កណ្តាល ឆ្នាំនេះនាងមានវ័យ២៣ឆ្នាំ នាងអាចនិយាយបាន៣ភាសា ដូចជាភាសា ខ្មែរ ថៃ និងអង់គ្លេស មិនថាលទ្ធផលនៃការប្រកួតដណ្តើមមកុដ Miss Cosmo Cambodia 2025 ទទួលបានលទ្ធផលយ៉ាងណា នាងប្តេជ្ញាចិត្តប្រឹងប្រែងធ្វើឱ្យអស់ពីសមត្ថភាព ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ អ៊ិន អាត និង ហ្វេសប៊ុក