ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥

ទុករឿងរៀបការមួយឡែក! នៅ ដាណា គ្រោងចាយលុយខ្ទង់ម៉ឺនដុល្លារធ្វើ់បទចម្រៀងឡើងវិញ

២៨ មករា ២០២៥ | កម្សាន្ដ

 

ខកខាននៅក្នុងការធ្វើបទចម្រៀងយូរមកហើយ ពេលនេះកញ្ញា នៅ ដាណា ត្រៀមចាយលុយផ្ទាល់ខ្លួនខ្ទង់ម៉ឺនដុល្លារដើម្បីផលិតចម្រៀងឡើងវិញ ដើម្បីសាងប្រជាប្រិយភាព ។

 

 

 

ដោយសារតែមហាញឹកនៅក្នុងអាជីពសម្តែង កញ្ញា នៅ ដាណា បានផ្អាកក្នុងការធ្វើបទចម្រៀងមួយរយៈពេលធំហើយ ដោយឡែកនៅក្នុងឆ្នាំ២០២៥ នាងបែរជាត្រៀមចាយលុយផ្ទាល់ខ្លួនខ្ទង់ម៉ឺនដុល្លារ ដើម្បីផលិតចម្រៀងឡើងវិញ ។

 

 


កញ្ញាបានប្រាប់ថា នាងពិតជាស្រឡាញ់វិញស័យចម្រៀងខ្លាំងណាស់ ទោះបីជានាងអានខានក្នុងការផលិតបទចម្រៀងថ្មីៗក្តី តែថ្មីៗនេះនាងបានត្រៀរួចរាល់ហើយដើម្បីសាងស្នាដៃក្នុងវិស័យនេះឡើងវិញ ជាមួយនិងគម្រោងការថ្មីៗ និងចាយលុយផ្ទាល់ខ្លួន ។

 

 

 

ចំពោះរឿងរៀបការវិញ នៅ ដាណា នៅតែអះអាងដូចមុនថា នាងពុំទាន់ដឹកដៃគូស្នេហ៍ខ្លួនចូលរោងការនៅឡើយទេ ដោយសារម្នាក់ៗនៅពុំទាន់គិតគូពីរឿងនេះ ។តារារូបនេះ ហាក់មានការជឿជាក់ខ្លាំងលើស្នេហារបស់ខ្លួនរហូតបានព្រលយពាក្យក្នុងចិត្តថា « ចំណងអាពាហ៍ពិពាហ៍ មិនប្រាកដថាចងមនុស្សពីរនាក់ឱ្យនៅជាមួយគ្នារហូតទេ សំខាន់គឺបេះដូង បើបេះដូងគេចង់ទៅហើយ ទោះមានអាពាហ៍ពិពាហ៍ ឬ អេតាស៊ីវិល ១០ទៅ២០ជាន់ទៀតក៏គង់តែបែកគ្នាទេ » ៕  

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025