ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៥

 មាស សុខសោភា ពង្រឹងចម្រៀងជាថ្មី ដោយលែងខ្វល់រឿងយកកូន ក្រោយរៀបការអស់១៧ឆ្នាំ! 

១០ មករា ២០២៥ | កម្សាន្ដ

វ័យកាន់តែច្រើនតារាចម្រៀង មាស សុខសោភា កាន់តែចាស់ទុំ នាងឈប់គិតពីរឿងបង្កើតកូនហើយ ដោយងាកមកពង្រឹង និងផលិតបទចម្រៀងឱ្យល្បីល្បាញឡើងវិញក្រោយស្ងប់ស្ងាត់អស់រាប់ឆ្នាំ។ 

 

 

ឆ្នាំថ្មីនេះតារាចម្រៀង មាស សុខសោភា ត្រៀមនឹងបញ្ចេញស្នាដៃបទចម្រៀងថ្មីៗជាច្រើនដើម្បីសាងប្រជាប្រិយភាព រហូតធ្វើឱ្យនាងឈប់ខ្វាយខ្វល់ពីរឿងយកកូនចៅបន្ទាប់ពីរៀបការមានគ្រួសារអស់ពេលជាង១៧ឆ្នាំ ។ 

 

 

កាលពីឆ្នាំ២០២៤តារាចម្រៀងរូបនេះហាក់មិនសូវមានបទចម្រៀងណាមួយផ្ទុះខ្លាំងនោះទេ ដោយសារនាងមមាញឹកខ្លាំងនៅក្នុងការកើបលុយតាមការប្រគំតន្រ្តីនានា ។ ជាពិសេសនាងមានមុខរបររកស៊ីផ្ទាល់ខ្លួនផង ទើបនាងមិនសូវខ្វាយខ្វល់ក្នុងការផលិតបទចម្រៀង ។

 

 

 មាស សុខសោភា ថែមទាំងធ្លាប់បានប្រាប់ថា ផលិតបទចម្រៀងមួយៗគឺពិបាកណាស់ទាំងការធ្វើបទចម្រៀង ក៏ដូចជាថតជា MV ជាដើម ប្រសិនបើនាងគិតថាធ្វើមិនបានល្អ នោះនាងមិនផលិតឡើយ ។

 


 
ដោយឡែកសម្រាប់ឆ្នាំ២០២៥នេះនាង បានផ្លាស់ប្តូរងាកមកពង្រឹងការផលិតបទចម្រៀងឱ្យបានច្រើនវិញ។ ជាក់ស្តែងជួបជាមួយនាងកាលពីពេលថ្មីៗនេះនាងបានបង្ហើបប្រាប់ថា ខ្លួនត្រៀមផលិតបទចម្រៀងថ្មីៗជាច្រើននៅក្នុងផលិតកម្មផ្ទាល់ខ្លួន បទចម្រៀងទាំងនោះសុទ្ធសឹងតែជាបទចម្រៀងថ្មី ប្លែក និងគួរឱ្យចាប់អារម្មណ៍ នាងរំពឹងថាក្នុងឆ្នាំ២០២៥នេះបទចម្រៀងនាងនឹងផ្ទុះខ្លាំងជាក់ជាមិនខាន ។ 

 

 

ជាមួយនិងការត្រៀមខ្លួនបង្កើនកេរ្តិ៍ឈ្មោះក្នុងវិស័យចម្រៀងឡើងវិញ តារាចម្រៀង មាស សុខសោភា និងស្វាមីសូមបិទចោលគម្រោងយកកូនដោយសារមាននាងកូនប្រុសម្នាក់ធំពេញវ័យហើយ បើទោះបីជានាងមិនបានបង្ហាញលំអិតពីកូនប្រុសដែលរស់នៅក្រៅប្រទេសក្តី ។

 

 មាស សុខសោភា បានបានប្រាប់ថា អាយុច្រើនហើយរឿងបង្កើតកូនចៅលែងខ្វល់ហើយ អ្វីដែលសំខាន់ក្នុងពេលនេះប្រឹងធ្វើការ ថែទាំងសុខភាព និងរកលុយឱ្យបានច្រើន ជីវិតគ្រួសារមានសុភមង្គលគឺគ្រប់គ្រាន់ហើយ ។ រាល់ពេលទំនេរពីកាងារ មាស សុខសោភា និងស្វាមីតែងតែបណ្តើរគ្នាចេញទៅផ្អែមល្ហែមនៅក្រៅប្រទេសដើម្បីជួបជុំកូនប្រុសដែលកំពុងបន្តការសិក្សា ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន

 

 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025