ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥
ភាពយន្តចុងក្រោយរបស់តារាចម្រៀងនិងសម្ដែង Selena Gomez បានក្លាយជាភាពយន្តលេចធ្លោមួយក្នុងកម្មវិធីពានរង្វាន់ Golden Globes ឆ្នាំនេះដោយបានឈ្នះពានធំៗជាច្រើន។
ភាពយន្តបែបឧក្រិដ្ឋកម្ម "Emilia Perez" ដែលនិយាយពីស្ដេចគ្រឿងញៀនចង់កែភេទជាមនុស្សស្រី និងចូលរួមសម្ដែងដោយតារាស្រីសិចស៊ី Selena Gomez បានឈ្នះពានរង្វាន់ភាពយន្តបែបតន្ត្រីនិងកំប្លែងល្អបំផុតពីកម្មវិធី Golden Globes ឆ្នាំនេះ រួមជាមួយពានរង្វាន់តួរងស្រីឆ្នើមសម្រាប់តារាសម្ដែង Zoe Saldana (ហ្សូអ៊ី សាល់ដាណា) ពានរង្វាន់សម្រាប់បទចម្រៀងក្នុងរឿង និងពានរង្វាន់សម្រាប់ភាពយន្តមិននិយាយភាសាអង់គ្លេសផងដែរ។
ជយលាភីលេចធ្លោខ្លាំងមួយទៀតគឺភាពយន្ត "The Brutalist” ដែលនិយាយអំពីជីវិតតស៊ូលើទឹកដីអាមេរិករបស់អ្នករួចជីវិតពីសង្គ្រាម បានឈ្នះពានរង្វាន់ភាពយន្តមនោសញ្ចេតនាល្អបំផុត ព្រមជាមួយពានរង្វាន់តួឯកប្រុសឆ្នើមសម្រាប់តារាសម្ដែង Adrien Brody។ ដោយឡែកពានរង្វាន់តួឯកស្រីឆ្នើមបានទៅលើតារាសម្ដែង Demi Moore (ដេមី ម័រ) សម្រាប់ការសម្ដែងក្នុងភាពយន្ត "The Substance”។
ក្រៅពីការប្រកាសជយលាភី កម្មវិធីពានរង្វាន់ផ្នែកភាពយន្តដ៏ធំប្រចាំឆ្នាំរបស់អាមេរិកដែលបានរៀបចំឡើងជាលើកទី៨២ កាលពីល្ងាចថ្ងៃទី៥ ខែមករា នៅទីក្រុង Beverly Hills រដ្ឋកាលីហ្វញ៉ាក៏មានវត្តមានចូលរួមពីសំណាក់តារាល្បីៗជាច្រើនបានមកបង្ហាញសម្រស់លើកម្រាលព្រំក្រហមមានដូចជា Ariana Grande, Selena Gomez, Miley Cyrus, Zendaya, Gal Gadot, Emma Stone Timothee Chalamet, Kate Winslet និង Angelina Jolie ជាដើម។
គួរបញ្ជាក់ថា ជយលាភីពានរង្វាន់ Golden Globe ត្រូវបានជ្រើសរើសដោយអ្នកកាសែតផ្នែកព័ត៌មានកម្សាន្តចំនួន ៣៣៤ នាក់មកពី ៨៥ ប្រទេស ហើយអ្នកឈ្នះពានរង្វាន់ពីកម្មវិធីនេះជារឿយៗគឺមានឱកាសខ្ពស់ក្នុងការក្លាយជាអ្នកកាន់ពានរង្វាន់អូស្កាដែលនឹងប្រព្រឹត្តទៅនៅខែមីនា។
ស្ថាប័នបោះឆ្នោតនៃកម្មវិធី Golden Globes ត្រូវបានពង្រីក និងធ្វើកំណែទម្រង់មួយចំនួនសម្រាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការរិះគន់ចំពោះកង្វះភាពចម្រុះជាតិសាសន៍ វិសមភាពយេនឌ័រ
ប្រែសម្រួល៖ វ៉ាន់ថន