ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥
ខ្សែប្រយុទ្ធ Vinicius Jr របស់ក្លឹប Real Madrid ត្រូវបានពិន័យមិនឲ្យប្រកួតចំនួន 2 ប្រកួត សម្រាប់ការប្រព្រឹត្តកាយវិការមិនសមរម្យពេលដែល Real Madrid ឈ្នះ LaLiga 2-1 នៅលើទឹកដីក្រុម Valencia កាលពីថ្ងៃសុក្រ នេះបើយោងតាម FA របស់អេស្ប៉ាញ (RFEF) បានបញ្ជាក់កាលពីថ្ងៃអង្គារ 7មករា។
Vinicius ត្រូវបានបណ្តេញពីការប្រកួតបន្ទាប់ពីប៉ះទង្គិចគ្នាជាមួយសអ្នកចាំទី Stole Dimitrievski របស់ Valencia នៅតង់ទីពីរនៅឯកីឡដ្ឋាន Mestalla យ៉ាងណាមិញបន្ទាប់ពីការប្តឹងឧទ្ធរណ៍របស់ក្លឹប RFEF បានព្យួរខ្សែប្រយុទ្ធប្រេស៊ីលចំនួនពីរប្រកួត យ៉ាងណាការពិន័យនេះនឹងត្រូវជម្រះនៅប្រកួត Super Cup នៅថ្ងៃព្រហស្បតិ៍ទល់នឹង Mallorca ។
សូមបញ្ចាក់ថា Real Madrid ដែលជាក្រុមនាំមុខនៅ LaLiga មាន 43 ពិន្ទុនឹងសម្លឹងរកការរក្សាតំណែងជើងឯក Super Cup របស់ពួកគេនៅក្នុងការប្រកួត៤ក្រុមចុងក្រោយនេះ នៅអារ៉ាប៊ីសាអូឌីត។