ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤

ប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញផែនការរចនារបស់ខ្លួនសម្រាប់កីឡដ្ឋាន King Salman ផ្ទុកមនុស្សបាន 92,000 នាក់ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2034 

១៩ ​វិច្ឆិកា ២០២៤ | កីឡា

 

ប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញផែនការរចនារបស់ខ្លួនសម្រាប់កីឡដ្ឋាន King Salman ដែលជាកីឡដ្ឋានធំមួយងាចផ្ទុកមនុស្សបាន 92,000 នាក់ក្នុងទីក្រុង Riyadh ដែលនឹងក្លាយជាកន្លែងសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2034 ។

 

 

ក្រសួងកីឡារបស់ប្រទេសអារ៉ាប៊ីសាអូឌីតបានបង្ហាញវីដេអូផ្សព្វផ្សាយដែលធ្វើឡើងជាមួយនឹងរូបភាពដែលបង្កើតដោយកុំព្យូទ័រ ដើម្បីផ្តល់នូវទិដ្ឋភាពដំបូងនៅកីឡដ្ឋានដែលគ្រោងនឹងបញ្ចប់នៅក្នុងត្រីមាសទី 4 ឆ្នាំ 2029 ។

 

 

កីឡដ្ឋាននេះត្រូវបានកំណត់ឡើងដើម្បីបម្រើជាមូលដ្ឋានដ៏សំខាន់របស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ហើយនឹងក្លាយជាផ្នែកនៃកន្លែងកីឡាដែលមានសាលកីឡាធំៗជាច្រើនពោលគឺ អាងហែលទឹកទំហំអូឡាំពិក និងសម្ភារៈបរិក្ខារផ្សេងទៀតដែលត្រូវបានរចនាឡើងដើម្បីបញ្ចូលគ្នាជាមួយទេសភាពដ៏ខៀវស្រងាត់នៃតំបន់ជាប់គ្នាជាមួយ ឧទ្យានរបស់ស្តេច Abdulaziz ។

 

 

ទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការពី FIFA ក៏ដោយ អារ៉ាប៊ីសាអូឌីតស្ទើរតែប្រាកដក្នុងការឈ្នះសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ 2034 ដោយសារជាប្រទេសតែមួយគត់ដែលដាក់សំណើដេញថ្លៃជាផ្លូវការមុនកាលកំណត់នៅចុងឆ្នាំ 2023 ។

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024