ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមទិវាបុណ្យឯករាជ្យជាតិវៀតណាម បង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម

០៣ កញ្ញា ២០២៥ | ព័ត៌មានជាតិ

 

 

ពិធីខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិរបស់វៀតណាម ត្រូវបានរៀបចំធ្វើយ៉ាងអធិកអធម នៅទីលានបាឌិញ ក្នុងរដ្ឋធានីហាណូយ នៅថ្ងៃទី២ ខែសីហានេះ។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់របស់វៀតណាម នៅពេលនេះ បង្ហាញអោយឃើញពីការអោយតម្លៃខ្ពស់របស់ថ្នាក់ដឹកនាំវៀតណាម ចំពោះភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទំាងពីរ កម្ពុជា-វៀតណាម។ 

 

 

 

 

 


ក្នុងអំឡុងពេលធ្វើទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភា។  មេដឹកនាំប្រទេសទំាងពីរ បានបញ្ជាក់ជាថ្មីនូវកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ លើគ្រប់ផ្នែកទាំងនយោបាយ សេដ្ឋកិច្ច និងព្រំដែន។
 

 

 

អត្ថបទ៖ ហ៊ុន ឌីណូ រូបភាព៖ ក្រុមការងារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025