ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥
លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសនៅថ្ងៃអង្គារ(២កញ្ញា) ពីការប្តូរទីតាំងទីស្នាក់ការកណ្តាល នៃទីបញ្ជាការដែនអាកាសអាមេរិក ពីទីក្រុងColorado Springs រដ្ឋColorado ទៅកាន់ទីក្រុងHuntsville រដ្ឋ Alabama វិញ។ ចំណាត់ការនេះ ត្រូវគេរំពឹងថា អាចនឹងកើតមានការរិះគន់ពីបណ្តាអ្នកនយោបាយគណបក្សប្រជាធិបតេយ្យ និងអាចខាតបង់ប្រាក់រដ្ឋអាមេរិករហូតដល់ទៅរយលានដុល្លារ។
ចំណាត់ការរបស់ប្រធានាធិបតីTrump បានផ្តល់ប្រយោជន៍ទៅរដ្ឋដែលផ្តល់ការគាំទ្រដ៏ច្រើនលើសលុបចំពោះការឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យសម្រាប់តំណែងប្រធានាធិបតីអាមេរិកទាំង៣លើករបស់អ្នកនយោបាយគណបក្សសាធារណៈរូបនេះ ប៉ុន្តែផលប្រយោជន៍នេះបានប៉ះពាល់ដល់រដ្ឋមួយផ្សេងទៀតដែលមិនបានគាំទ្រលោក។ ។ការប្រកាសរបស់ប្រធានាធិបតីអាមេរិកខាងលើនេះត្រូវបានរាយការណ៍មុនគេនៅព្រឹកថ្ងៃអង្គារដោយសារព័ត៌មាន Reuters។
ប្រធានាធិបតីTrump នៅការិយាល័យពងក្រពើបានថ្លែងប្រាប់សមាជិកសភា និងអ្នកសារព័ត៌មានដូច្នេះថា«យើងស្រលាញ់រដ្ឋAlabama។ ខ្ញុំបានឈ្នះនៅរដ្ឋនេះត្រឹមតែប្រហែល៤៧ភាគរយ។ ខ្ញុំមិនគិតថាជ័យជម្នះនេះនឹងមានឥទ្ធិពលលើការសម្រេចចិត្តរបស់ខ្ញុំឡើយ»។
ការសម្រេចនេះ ក៏បានផ្លាស់ប្តូរចំណាត់ការមួយក្រោមរដ្ឋបាលរបស់លោកអតីតប្រធានាធិបតីអាមេរិកJoe Biden ដែលចង់ឱ្យទីក្រុង Colorado Springs ក្លាយទៅជា ទីតាំងអចិន្ត្រៃយ៍របស់ទីបញ្ជាការដែនអាកាសអាមេរិក។
មន្ត្រីក្រសួងការពារជាតិអាមេរិកធ្លាប់បានប៉ាន់ស្មានថា ការប្តូរទីតាំងដែលបានដំណើរការទាំងស្រុងទៅហើយនៅខែធ្នូឆ្នាំ២០២៣ អាចខាតបង់ទឹកប្រាក់រាប់លានដុល្លារអាមេរិក និងប្រើពេលពី៣ឆ្នាំ ទៅ៤ឆ្នាំ។
មានបុគ្គលិកប្រហែល១៧០០នាក បំរើការងារនៅទីបញ្ជាការដែនអាកាសនេះ។ យោងរបាយការណ៍របស់សភាអាមេរិក។
ប្រែសម្រួល៖ណាវ័ន្ត