ថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២៥
ប្រតិភូកូរ៉េខាងជើងដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ បានចាកចេញពីទីក្រុងព្យុងយ៉ាង ទៅកាន់ប្រទេសរុស្ស៊ី។ យោងសារព័ត៌មានរដ្ឋកូរ៉េខាងជើងផ្សាយនៅថ្ងៃអង្គារ។
រូបភាពវីដេអូផ្តល់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើងKCNA បានបង្ហាញថា លោក Pang Tu Sop រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ ជូនដំណើរដោយមន្ត្រីស្ថានទូតរុស្ស៊ី នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងPyongyang នៅថ្ងៃច័ន្ទ(១កញ្ញា)។
KCNA មិនបានបញ្ជាក់ពីបំណង ឬពីពេលវេលាបំពេញកិច្ចការ នៅរុស្ស៊ី ក្នុងដំណើររបស់មន្ត្រីកូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ីឡើយ។
ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងកូរ៉េខាងជើង កាន់តែស៊ីជម្រៅឡើង អំឡុងពេល៣ឆ្នាំចុងក្រោយពេលមានសង្គ្រាមនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២២។ ប្រទេសទាំង២ មិនបានបង្ហាញជាសាធារណៈពីទំហំនៃការបញ្ជូនយោធាទៅច្បាំងអ៊ុយក្រែន ឬកម្រិតនៃគ្រោះថ្នាក់របស់យោធាកូរ៉េខាងជើងឡើយ។
ប្រែសម្រួល៖ណាវ័ន្ត