ថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២៥

Prabowo៖សមាជិកសភាឥណ្ដូនេស៊ីនឹងបាត់បង់ផលប្រយោជន៍ពិសេសមួយចំនួនក្រោយមនុស្ស៥នាក់ស្លាប់

០១ កញ្ញា ២០២៥ | ព័ត៌មានអន្តរជាតិ

បណ្តាគណបក្សនយោបាយនៅប្រទេសឥណ្ឌូនេស៊ី បានឯកភាពលុបចោលផលប្រយោជន៍ពិសេសមួយចំនួនសម្រាប់សមាជិកសភា។ នេះបើតាមការលើកឡើងរបស់លោកប្រធានាធិបតីឥណ្ឌូនេស៊ី Prabowo Subianto  នៅថ្ងៃអាទិត្យ(១៣សីហា)។ ការសម្រេចនេះ បានបង្ហាញពីសម្បទានដ៏ធំមួយចំពោះបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ដែលបណ្តាលឱ្យមានមនុស្សយ៉ាងតិច៥នាក់ស្លាប់។

 

 

 

 

បាតុកម្មកើតឡើងដោយសារក្រុមបាតុករយល់ថា ជា ប្រាប់បៀវត្សរ៍ច្រើនហួសប្រមាណ និងប្រាប់ឧបត្ថម្ភលំនៅដ្ឋាន សម្រាប់សមាជិកសភា។ បាតុកម្ម បានផ្តើមធ្វើឡើងនៅថ្ងៃច័ន្ទ(២៥សីហា) ហើយបាតុកម្ម បានឈានដល់ស្ថានភាពយ៉ាប់យ៉ឺនឡើងនៅថ្ងៃព្រហស្បតិ៍(២៨សីហា) ក្រោយមនុស្សម្នាក់ស្លាប់ដោយសារប៉ូលីសនៅទីតាំងបាតុកម្ម។ បន្ទាប់មក លំនៅដ្ឋានរបស់សមាជិកគណបក្សនយោបាយមួយចំនួន និងអាគាររដ្ឋាភិបាលមួយចំនួន ត្រូវបាតុករសម្រុកចូល ឬដុត។ 

 

ក្នុងសន្និសីទសារព័ត៌មាននៅវិមានប្រធានាធិបតី,អមដោយមេដឹកនាំនៃគណបក្សនយោបាយនានា, លោកPrabowo បានថ្លែងថា លោកបានបញ្ជាឱ្យយោធា និងប៉ូលីស ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងកុបកម្ម និងចោរលួច ដោយព្រមានថាសកម្មភាពមួយចំនួនគឺបង្ហាញពី «អំពើភេរវកម្ម» និង «អំពើក្បត់ជាតិ»។

 

បាតុកម្មលើកនេះ នៅប្រទេសឥណ្ឌូនេស៊ី ជាការសាកល្បងដ៏ធំមួយសម្រាប់រដ្ឋាភិបាលដែលមានអាយុកាលជិត១ឆ្នាំរបស់លោកPrabowo ដែលកន្លងមកជួបតែបញ្ហាតិចតួចបំផុត ឬគ្មានការប្រឆាំងជំទាស់នយោបាយ ចាប់តាំងពីលោកបានចូលកាន់តំណែងកាលពីខែតុលាឆ្នាំមុន។

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025