ថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២៥
ពិធីបើកកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ,Shanghai Cooperation Organisationឬហៅកាត់ថា(SCO) បានប្រារព្ធធ្វើឡើងនៅទីក្រុងធៀនជីន ប្រទេសចិន នៅថ្ងៃច័ន្ទ(១កញ្ញា)នេះ។
កិច្ចពិភាក្សាសំខាន់ៗជាច្រើន ផ្តោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តារដ្ឋជាសមាជិកអង្គការSCO នៅក្នុងកិច្ចការនយោបាយ,សន្តិសុខ,ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ក្នុងតំបន់ ក៏ដូចជាដោះស្រាយបញ្ហាពិភពលោកសំខាន់ៗ។
កិច្ចប្រជុំកំពូលមានការចូលរួមពីតំណាងនៃបណ្តារដ្ឋជាសមាជិកទាំង១០ មានប្រទេសរុស្ស៊ី,បេឡារុស,ឥណ្ឌា,អ៊ឺរង់,កាហ្សាក់ស្ថាន,គីហ្ស៊ីស្ថាន,ចិន,ប៉ាគីស្ថាន,តាជីគីស្ថាន
និងប្រទេសអូបេគីស្ថាន,រួមនិងរដ្ឋអង្កេតការណ៍ចំនួន២មានប្រទេសអាហ្គានីស្ថាន និងប្រទេសម៉ុងហ្គោលី រួមនិងប្រទេសដៃគូ១៤ប្រទេសផ្សេងទៀត។
ប្រែសម្រួល៖ណាវ័ន្ត