ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥

មនុស្ស៣ម៉ឺននាក់ត្រូវបានជម្លៀសចេញពីតំបន់ភ្លើងព្រៃ នៅទីក្រុង ឡូសអេនជឺឡេ សសហរដ្ឋអាម៉េរិក

ក្រុមមន្ត្រីមូលដ្ឋានបាននិយាយថា ផ្ទៃដីទំហំយ៉ាងតិច៥១០ហិកតាត្រូវបានភ្លើងព្រៃឆាបឆេះសន្ធោសន្ធៅនៅតំបន់ប៉ាស៊ីហ្វិកផាលីសេដ (Pacific Palisades) ស្ថិតនៅចន្លោះទីក្រុងសានតាម៉ូនីខា (Santa Monica) និងទីក្រុងឡូសអេនជឺឡេស រដ្ឋកាលីហ្វ័រញ៉ាដោយបានបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋ មួយចំនួន និងបង្កការស្ទះចរាចរណ៍ផ្លូវគោកផងដែរ។

 

 

 

មន្ត្រីទាំងនេះបាននិយាយថា មកដល់ពេលនេះ មនុស្សសរុបចំនួន៣ម៉ឺននាក់ត្រូវបានជម្លៀសចេញពីតំបន់រងគ្រោះដោយភ្លើងព្រៃនេះ ដោយពួកគេបានបន្ថែមថា ភ្លើងព្រៃនេះបានកើតឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីពួកគេបានព្រមានអំពីគ្រោះថ្នាក់ភ្លើងព្រៃបណ្ដាលមកពីខ្យក់បក់ខ្លាំងក្នុងល្បឿនប្រហែល១៣០គីឡូម៉ែត្រក្នុងមួយម៉ោងក្រោយពីមានអាកាសធាតុក្ដៅស្ងួតខ្លាំង។

 

 

 

ពេលនេះមន្ត្រីពាក់ព័ន្ធមូលដ្ឋានបានចាត់វិធានការទាំងផ្លូវគោក និងផ្លូវអាកាសដើម្បីពន្លត់ និងទប់ស្កាត់ភ្លើងព្រៃកុំឱ្យឆេះរាលដាលទៅដល់តំបន់រស់នៅរបស់ប្រជាពលរដ្ឋថែមទៀត។ វិធានការផ្លូវគោកគឺក្រុមពន្លត់ភ្លើងបានប្រើកាណុងបាញ់ទឹក ហើយវិធានការផ្លូវអាកាសគឺជាការដឹកទឹក ឬដីសតាមឧទ្ធម្ភាគចក្រ ឬតាមយន្តហោះខ្នាតតូចៗទៅទម្លាក់ពីលើភ្លើងព្រៃដើម្បីពន្លត់ភ្លើង។ ទោះយ៉ាងណា មកដល់ពេលនេះមិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ ឬរបួសដោយសារតែភ្លើងព្រៃនេះនៅឡើយទេ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025