ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥

លោកMaduroចោទអាហ្សង់ទីនថារៀបគម្រោងធ្វើឃាតអនុប្រធានាធិបតីវេណេហ្ស៊ូអេឡា

 

 

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro បានចោទប្រកាន់ដោយផ្ទាល់នៅថ្ងៃចន្ទ(៦មករា)ថា រដ្ឋាភិបាលអាហ្សង់ទីន បានជាប់ពាក់ព័ន្ធក្នុងផែនការហឹង្សាប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា។

 

អំឡុងពេលសុន្ទរកថាថ្នាក់ជាតិ នៅកិច្ចប្រជុំជាមួយអាជ្ញាធររដ្ឋាភិបាល, យោធា, និងមេបញ្ជាការជាន់ខ្ពស់ប៉ូលិស,  លោកប្រធានាធិបតីវេណេហ្ស៊ុយអេឡាMaduro បានលើកឡើងពីដំណឹងទទួលបានពីលោកDiosdado Cabello រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសន្តិភាព។ 

 

លោកMaduro  បានលើកឡើងយ៉ាងដូច្នេះថា« យើងមានចារកម្មល្អ ហើយពួកគេមកពីអាមេរិកខាងត្បូងមានផែនការពិសេសប៉ុនប៉ងយកជីវិតរបស់លោកស្រីអនុប្រធានាធិបតីវេណេហ្ស៊ុយអេឡាDelcy Rodriguez »។ 

 

រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បានឃុំខ្លួនបុរសជនជាតិអាហ្សង់ទីនNahuel Agustín Gallo នៅថ្ងៃ៨ធ្នូឆ្នាំ២០២៤ ជុំវិញការចោទប្រកាន់លើរបស់រូបនេះពាក់ព័ន្ធនិងបេសកកម្មដែលកំពុងដំណើរការ ខណៈអាជ្ញាធរអាហ្សង់ទីនទាមទារឱ្យដោះលែងជននេះ។  
 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025