ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥
យ៉ាងហោចណាស់មនុស្ស៣០នាក់ ស្លាប់ ក្នុងគ្រោះមហន្តរាយរញ្ជួយដីកម្លាំងខ្លាំង៧,១រ៉ិចទ័រ នៅក្នុងតំបន់ស្វយ័តទីបេ របស់ប្រទេសចិន។ នៅព្រឹកថ្ងៃអង្គារនេះ។ រញ្ជួយដីបង្កការញ័ររញ្ជួយដល់ប្រទេស នេប៉ាល់ ឥណ្ឌា និងប្រទេសបូតាន់។
រញ្ជួយដីកម្លាំងខ្លាំង៧,១រ៉ិចទ័រ បានវាយប្រហារលើទីក្រុងធំបំផុតលំដាប់ទី២ របស់តំបន់ទីបេ ប្រទេសចិន នៅព្រឹកថ្ងៃអង្គារ(៧មករា)នេះ។ យោងមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីរបស់ប្រទេសចិន។ រញ្ជួយដី បានបង្កការញ័ររញ្ជួយតំបន់ជុំវិញទីក្រុងShigatse នៅម៉ោង៩និង០៥នាទីព្រឹក(ម៉ោងនៅក្នុងតំបន់)។
រញ្ជួយដីកម្លាំង៧,១រ៉ិចទ័រ ចាត់ទុកថា ជាកម្លាំងមួយខ្លាំង និងអាចបង្កការខូចខាតក្នុងកម្រិតធ្ងន់ធ្ងរ។
មជ្ឈមណ្ឌលដដែលបន្តឱ្យដឹងថា រញ្ជួយដីកើតឡើងនៅជម្រៅ១០គីឡូម៉ែត្រ ប៉ុន្តែកម្លាំងរញ្ជួយញ័របានឆ្ងាយទៅដល់ទីក្រុង Kathmandu ប្រទេសនេប៉ាល់ដែលស្ថិតនៅចម្ងាយប្រហែល៤០០គីឡូម៉ែត្រពីទីតាំងរញ្ជួយដី រហូតដល់ប្រជាជនត្រូវរត់ចេញពីលំនៅដ្ឋានរបស់ពួកគេ។
សារព័ត៌មានរដ្ឋចិន CCTV រាយការណ៍ឱ្យដឹងថា កាលពី៥ឆ្នាំមុន មានរញ្ជួយដីចំនួន២៩ កម្លាំង៣រ៉ិចទ័រ ឬលើសនេះ កើតឡើងក្នុងចម្ងាយ២០០គីឡូម៉ែត្រនៃរញ្ជួយដីក្នុងទីក្រុងShigatse ដែលទាំងអស់នេះមានកម្លាំងតូចជាងរញ្ជួយដីនៅព្រឹកថ្ងៃអង្គារនេះ។
ប្រែសម្រួល៖ណាវ័ន្ត