ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២៥
តួលេខមនុស្សស្លាប់ ដោយសារគ្រោះមហន្តរាយរញ្ជួយដី៧,១រ៉ិចទ័រ នៅថ្ងៃអង្គារដែលវាយប្រហារលើតំបន់ស្វយ័តទីបេ របស់ប្រទេសចិន បានកើនឡើងដល់៥៣នាក់។ ជាមួយគ្នា មនុស្ស៦២នាក់ផ្សេងទៀតរងរបួស។ យោងសារព័ត៌មានរដ្ឋចិនXinhua។
រញ្ជួយដីវាយប្រហារលើទីក្រុងXigaze តំបន់ទីបេ នៅវេលាម៉ោង៩និង០៥នាទី(ម៉ោងក្នុងតំបន់)នៅជម្រៅ១០គីឡូម៉ែត្រ។
អាជ្ញាធរ បានចេញប្រតិបត្តិការនៅតាមតំបន់ផ្សេងៗដើម្បីពិនិត្យមើលនិងវាយតម្លៃការខូចខាត។ ស្របគ្នាយោធាចិន បានដាក់ពង្រាយដ្រូនដើម្បីពិនិត្យទីកន្លែងរញ្ជួយដី ក្រោយកើតមានរញ្ជួយដី។
លោក Xi Jinping ប្រធានាធិបតីចិន បានបញ្ជាផ្ទាល់ទៅអាជ្ញាធរឱ្យចាត់គ្រប់វិធានការក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះដើម្បីជួយស្វែងរក និងជួយសង្គ្រោះមនុស្សចេញពីក្នុងគំនរបាក់បែក។
យោធារំដោះប្រជាជនចិន បានដាក់ចេញវិធានការសង្គ្រោះ មានការដឹកជញ្ជូន ,យន្តហោះពេទ្យ ,ឧទ្ធម្ភាចក្រ និងយោធាថ្មើជើងជួយក្នុងប្រតិបត្តិការសង្គ្រោះ។
ប្រែសម្រួល៖ណាវ័ន្ត