ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥

រតនា ថានុថ ប្រឹងរៀនជំនាញ fashion design ដើម្បីជំរុញការងារសិល្បៈឱ្យផុសផុល

០១ មករា ២០២៥ | កម្សាន្ដ

 

 

បុរសឯកវ័យក្មេង រតនា ថានុថ បានបាត់មុខមួយរយៈធំពីវិស័យសិល្បៈ ដោយសារតែជាប់បន្តការសិក្សាផ្នែក fashion design ដែលពេលនេះលោកកំពុងឈានចូលឆ្នាំទី២ហើយ។ ប្រាប់ឱ្យកម្មវិធីជីវិតកម្សាន្តភីអិនអិនដឹងកាលពីពេលថ្មីៗ ថានុថ ថា លោកមិនបានបាត់ទៅណាពីវិស័យសិល្បៈទេ គ្រាន់តែផ្អាកមួយរយៈដើម្បីយកពេលមកពង្រឹងការសិក្សាឱ្យល្អ រួចទើបគិតត្រឡប់មវិញតាមក្រោយ។

 

 

 

Teen Star International 2022 ឱ្យដឹងបន្តថា ប្រសិនមានឱកាសលោកនឹងធ្វើការច្នៃម៉ូដសម្លៀកបំពាក់ប្លែកប្រកបដោយគំនិតច្នៃប្រឌិដ្ឋសម្រាប់ខ្លួនឯង ដើម្បីចូលរួមប្រកួតកម្មវិធីបុរសឯកណាមួយនាពេលខាងមុខ។ បច្ចុប្បន្ន លោកកំពុងសម្លឹងមើលកម្មវិធីបុរសឯកមួយ តែពុំទាន់ប្រាកដថា នឹងដាក់ពាក្យចូលរួមឬយ៉ាងណាឡើយ ខណៈពេលនេះលោកអាយុទើបតែ១៩ឆ្នាំប៉ុណ្ណោះ។ 

 

 

 

គួររំឮកផងដែរថា រតនា ថានុថ ធ្លាប់តំណាងឱ្យកម្ពុជាទៅប្រកួតកម្មវិធី Teen Star International 2022 នៅប្រទេសថៃ ជាលទ្ធផលយុវជនរូបនេះបានឈ្នះបានពាន 3rd Runner up Best In National Costume និង 1st Runner up Mister Popular Vote មកជូនជាតិកម្ពុជាវិញ។ កន្លងមក បុរសឯកវ័យក្មេងពេញដោយសក្កានុពលរូបនេះ តែងតែបង្ហាញវត្តមានដើរបង្ហាញម៉ូដឱ្យកម្មវិធីតូច-ធំជាច្រើន រួមទាំងចូលរួមកម្មវិធីសិល្បៈជាច្រើនទៀតផង។ 

 

 

ថ្វីបើពេលនេះ ថានុថ ពុំសូវបង្ហាញមុខតាមកម្មវិធីសិល្បៈញឹកញាប់ដូចមុនព្រោះជាប់រវល់ការសិក្សា តែលោកនៅឆ្លៀត update សកម្មភាពថ្មីៗលើបណ្តាញសង្គមកុំឱ្យទស្សិកជនភ្លេចមុខ និងបានឆ្លៀតចូលរួមកម្មវិធីរបស់មិត្តសិល្បៈមួយចំនួនផងដែរ។ ម្ចាស់ជយលាភី CIM Stars Photo Contest រដូវកាលទី២ សង្ឃឹមថា នឹងអាចមានដំណឹងថ្មីៗមកចែកជូនប្រិយមិត្តអ្នកគាំទ្រនាពេលឆាប់ៗខាងមុខនេះ៕

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025