ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥

រដ្ឋមន្ត្រីការបរទេសអាមេរិកAntony Blinkenទៅកូរ៉េខាងត្បូង ជប៉ុននិងបារាំង

 

 

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងបារាំង ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ខែមករា។ យោងក្រសួងការបរទេសសហរដ្ឋអាមេរិកឱ្យដឹងថ្ងៃសុក្រ។

 

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងរបស់លោកBlinken ធ្វើឡើងចំពេលមានវិបត្តិនយោបាយនៅទីក្រុង សេអ៊ូល។ កងកម្លាំងសន្តិសុខប្រធានាធិបតី និងកងយោធារបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រ បានរារាំងអាជ្ញាធរមិនឱ្យចាប់ខ្លួនលោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េ ដែលត្រូវបានចោទប្រកាន់ទោសក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌសម្រាប់ការបះបោរ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់លោក កាលពីថ្ងៃ៣ធ្នូ ឆ្នាំ២០២៤។ 
 

ក្រសួងការបរទេសអាមេរិកឱ្យដឹងថា លោក Blinken នឹងជួបជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់ប្រទេសកូរ៉េខាងត្បូងពីវិធីដែលអាចពង្រឹងកិច្ចខិតខំប្រឹងប្រែងសំខាន់ៗក្នុងការលើកកំពស់សេរីភាព និងវិបុលភាពសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាការខិតខំប្រឹងប្រែងត្រីភាគីជាមួយប្រទេសជប៉ុន ។ 

 

នៅប្រទេសបារាំង លោកBlinken នឹងពិភាក្សាបញ្ហាប្រឈមនានានៅមជ្ឈឹមបូព៌ា និងអឺរ៉ុប។ យោងសេចក្តីថ្លែងការណ៍ក្រសួងការបរទេសអាមេរិក។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025