ថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២៥

ព្រិលធ្លាក់ខ្លាំងនៅអាមេរិករដ្ឋចំនួន៧ប្រកាសអាសន្នជើងហោះហើរត្រូវលុបចោល

ប្រជាជនអាមេរិកកាំងច្រើនជាង៦០លាននាក់ នៅជាង៣០រដ្ឋទទួលរងព្យុះរដូវរងារដែលអាចនាំមកនូវព្រិលធ្លាក់ខ្លាំងបំផុត​ និងអាកាសធាតុត្រជាក់ខ្លាំង បំផុតមិនធ្លាប់មានក្នុងពេលជាង១ទសវត្សរ៍។ 

 

 

ជើងហោះហើររាប់ពាន់ ត្រូវពន្យាពេល ឬលុបចោល ហើយផ្លូវថ្នល់ជាច្រើន រួមនិងសាលារៀនផងដែរ ត្រូវបិទទ្វារ ដោយសារព្រិលធ្លាក់ខ្លាំង។  ជើងហោះហើរច្រើនជាង២០០០ ត្រូវបានពន្យារពេល និងជើងហោះហើរ១៥០០ ត្រូវបានលុបចោល នៅក្នុង និងចេញក្រៅសហរដ្ឋអាមេរិក នៅថ្ងៃនេះ។ យោងគេហទំព័រតាមដាន FlightAware ។

 

រដ្ឋចំនួន៧ដែលបានប្រកាសអាសន្នព្រិលធ្លាក់ខ្លាំងមានរដ្ឋ Kansas រដ្ឋ Missouri រដ្ឋ Kentucky រដ្ឋVirginia រដ្ឋWest Virginia រដ្ឋArkansas និងតំបន់មួយចំនួននៅរដ្ឋ New Jersey។ 


អាកាសធាតុព្រិលធ្លាក់ខ្លាំង ត្រជាក់ខ្លាំងរំពឹងនឹងធូរស្រាលថមថយចុះនៅថ្ងៃអង្គារ។ 

 

យ៉ាងណាក៏ដោយមកដល់ពេលនេះមិនមានការរាយការណ៍ពីមនុស្សគ្រោះថ្នាក់ឬការខូចខាតឡើយ។

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025