ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥
រដ្ឋាភិបាលយោធារបស់ប្រទេសមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោសចំនួន៥៨៦៤នាក់ រួមទាំងជនបរទេស១៨០នាក់ ក្រោមការលើកលែងទោស សម្រាប់ថ្ងៃបុណ្យឯករាជ្យជាតិរបស់ប្រទេសមីយ៉ាន់ម៉ា។ យោងសារព័ត៌មានរដ្ឋមីយ៉ាន់ម៉ាឱ្យដឹងនៅថ្ងៃសៅរ៍នេះ។
ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចល ចាប់តាំងពីដើមឆ្នាំ២០២១ នៅពេលដែលយោធា ផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត និងបង្ក្រាបបាតុកម្មដោយហិង្សា ដែលបង្កឱ្យមានការបះបោរប្រដាប់អាវុធទូទាំងប្រទេស។
របបយោធាមីយ៉ាន់ម៉ា បានឱ្យដឹងថា ការបោះឆ្នោតនឹងរៀបចំធ្វើឡើងនៅឆ្នាំនេះ ប៉ុន្តែផែនការនេះត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយដោយក្រុមប្រឆាំងថា ជាការបោកប្រាស់។
លោកស្រីAung San Suu Kyi អតីតមេដឹកនាំប្រទេសមីយ៉ាន់ម៉ា និងជាម្ចាស់ពានរង្វាន់ណូបែល ក៏ជាអ្នកកំពុងជាប់ឃុំក្រោមរបបយោធាមីយ៉ាន់ម៉ាផងដែរ។ លោកស្រីAung San Suu Kyi អាយុ៧៩ឆ្នាំ ត្រូវជាប់ឃុំ២៧ឆ្នាំ ជុំវិញបទចោទព្រហ្មទណ្ឌ១៤ករណីចាប់ពីបទញុះញង់ និងការបន្លំសន្លឹកឆ្នោត និងអំពើពុករលួយ។ លោកស្រី បានបដិសេធរាល់ការចោទប្រកាន់។ យោងតាមមេធាវីរបស់លោកស្រី។
ប្រែសម្រួល៖ណាវ័ន្ត