ថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២៥
បណ្តឹងសុំឃុំខ្លួននៅផ្ទះរបស់លោក Najib Razak អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងត្រូវបើកជំនុំជំរះនៅតុលាការកំពូល។ នេះបើតាមការសម្រេចរបស់តុលាការឧទ្ធរណ៍ម៉ាឡេស៊ីនៅថ្ងៃច័ន្ទ(៦មករា)។
នៅថ្ងៃច័ន្ទនេះ តុលាការម៉ាឡេស៊ី៣រូប បានសម្រេចក្នុងសម្លេង២ទល់និង១ ឱ្យតុលាការកំពូលទីក្រុងគួឡាឡំពួរ ជំនុំជំរះករណីសុំឃុំខ្លួននៅផ្ទះរបស់លោកNajibអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។
អតីតមហាក្សត្រម៉ាឡេស៊ី king Al-Sultan Abdullah បានបន្ថយទោសជាប់ពន្ធនាគារ១២ឆ្នាំរបស់លោក Najib មកត្រឹមពាក់កណ្តាល ហើយកាត់បន្ថយប្រាក់ពិន័យ២១០លានរ៉ីងហ្គីត(ឬស្មើនិងជាង៤៦លានដុល្លារអាមេរិក)មកត្រឹម៥០លានរ៉ីងហ្គីត ដែលជារាជកិច្ចចុងក្រោយមួយក្នុងបណ្តាចំណោមរាជកិច្ចចុងក្រោយផ្សេងទៀតមុនទ្រង់លាលែងតំណែងនៅថ្ងៃ៣០មករាឆ្នាំមុន។
លោក Najib អាយុ៧១ឆ្នាំ ត្រូវបានចោទប្រកាន់ទោសជុំវិញករណីឆ្លៀតយកប្រាក់ចំនួន៤២លានរ៉ីងហ្គីតក្នុងគម្រោងមូលនិធិរដ្ឋ ទៅប្រើប្រាស់ខុសច្បាប់។
ប្រែសម្រួល៖ណាវ័ន្ត