ថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥

ខាត់ សុខីម   ស្រងាកចិត្ត ចង់បានកូនម្នាក់ទៀតតែគ្រូពេទ្យថាមានបញ្ហានេះមិនអាចយកបាន

០១ មករា ២០២៥ | កម្សាន្ដ

ស្របពេលដែលការងាររកស៊ីកាន់តែជោគជ័យតារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម សម្រេចចិត្តបោះបង់ក្តីស្រមៃចង់បង្កើតកូនទី៣ បន្ទាប់ពីគ្រូពេទ្យជំនាញចេញព្រមានច្បាស់ៗពីបញ្ហានេះថាមិនអាចយកកូនទៀតបាន ។ 

 

 

ទោះបីជាមានវ័យជាង៤០ឆ្នាំក្តី តែតារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម នៅតែមានបំណងប្រាថ្នាចង់បង្កើតកូនទី៣ដើម្បីបង្កើនសមាជិកនៅក្នុងគ្រួសារ។ ដោយឡែកថ្មីៗនេះក្រោយពីជួបជាមួយគ្រូពេទ្យជំនាញ បានធ្វើឱ្យនាងផ្លាស់ប្តូរចិត្ត ដោយសារតែបារម្ភពីបញ្ហាសុខភាព ។ 

 

 

តារាចម្រៀងពហុជំនាញរូបនេះ កាន់តែមានជីវភាពធូធារឡើង បន្ទាប់ពីបានដោះខ្លួនចេញពីបំណុលខ្ទង់សែនដុល្លារ ក្រោយពីនាងបានខំប្រឹងលក់ទ្រព្យសម្បត្តិដើម្បីសងបំណុលគេ ព្រមទាំងបានបង្កើតមុខរបររកស៊ីលក់ផលិតផលថែរក្សាសម្រស់ដែលមានម៉ាក់ល្បីមួយប្រភេទ រួមជាមួយអាជីវកម្មជាច្រើនផ្សេងទៀត ។ 
អ្នកនាង ខាត់ សុឃីម បានទទួលស្គាល់ផងដែរថា កម្លាំងជម្រុះដែលធ្វើឱ្យនាងដើរបានមកដល់សព្វថ្ងៃនេះគឺ ស្វាមីបណ្តូលចិត្ត ដូច្នេះហើយទើបនាងប្តេជ្ញាចិត្តថា មិនថាមានបញ្ហាអ្វីនាងនឹងមិនលែងដៃស្វាមីរបស់ខ្លួនឡើយ ។ 

 

 

ជាមួយនិងក្តីស្រឡាញ់នេះអ្នកនាង ក៏មានបំណងចង់បង្កើតកូនទី៣របស់ខ្លួនផងដែរ ដើម្បីទទួលបានគ្រួសារដ៏ធំមួយ តែអ្វីដែលជាក្តីកង្វល់នោះគឺបន្ទាប់ពីជួបជាមួយគ្រូពេទ្យជំនាញរួចនាងត្រូវរងាប់ចិត្ត ។ 

 

 

 

អ្នកនាង ខាត់ សុឃីម បានប្រាប់ថា នាងនិងស្វាមីពិតជាស្រឡាញ់កូនច្រើន តែដោយសារនាងមានអាយុច្រើន មានបញ្ហាសុខភាពផង នាងត្រូវបោះបង់គំនិតនោះចោល ប្រសិនបើមិនចង់ឱ្យប៉ះពាល់សុខភាព ។ ទល់ពេលនេះនាងបានសម្រេចចិត្តបោះបង់ការបង្កើតកូនទី៣ហើយ ដើម្បីកុំឱ្យប៉ះពាល់ដល់អាយុជីវិត ។ 

 

 

ជីវិតគ្រួសារអ្នកនាង ខាត់ សុឃីម និងស្វាមីកាន់តែផ្អែមល្ហែមឡើងពីមួយថ្ងៃទៅមួយថ្ងៃ នាងនិងស្វាមីតែងតែចំណាយពេលវេលាជាមួយគ្នា មិនថាទៅទីជិតឬទីឆ្ងាយ ឆ្លងកាត់ជីវិតលំបាករួមគ្នាកាលពីប៉ុន្មានឆ្នាំមុនរឿងបំណុល នាងនិងស្វាមីកាន់តែស្រឡាញ់គ្នាទ្វេរឡើងនិងប្រឹងតស៊ូដើម្បីគ្រួសារនេះ ៕   

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន  

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025