ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ជិតដាច់ឆ្នាំចាស់ហើយតារាស្រីវ័យក្បែរ៣០ឆ្នាំ កញ្ញា ព្រះកាយច័ន្ទ ក៏មានការព្រួយបារម្ភក្នុងការពពោះមានកូនផងដែរ ទើបនាងដាក់ផែនការយកគ្រួសារនៅមុនវ័យ៣៥ឆ្នាំ ។
រវល់ក្នុងការកើបលុយលើការងារសិល្បៈ និងការងារបើកក្លឹបបង្រៀនកុមារតូចៗ ធ្វើឱ្យ ព្រះកាយច័ន្ទ ស្ទើរតែភ្លេចគិតពីរឿងរៀបការ ។តែទោះជាយ៉ាងណាក្តីថ្មីៗនេះនាងបានបង្ហាញពីការព្រួយបារម្ភ ក្នុងការពពោះបង្កើតកូន ទើបនាងដាក់ផែនការសាងគ្រួសារនៅមុនពេលនាងមានវ័យ ៣៥ ឆ្នាំ ។
ចាប់តាំងពីឪពុករបស់ ព្រះកាយច័ន្ទ ទទួលមរណៈភាពនាងបានងាកមកពង្រឹងការងារបង្រៀនកុមារតូចៗនៅក្នុងក្លឹបរបស់ខ្លួន និងបន្តតាមរកក្តីស្រមៃធំរបស់ខ្លួនបន្ថែមទៀត ប៉ុន្តែគួរឱ្យស្តាយក្តីស្រមៃក្នុងការប្រលងបវរកញ្ញាត្រូវបរាជ័យ នាងសម្រេចចិត្តមិនចូលរួមប្រកួតក្នុងវិស័យនេះទៀតទេ ដោយទុកឱកាសឱ្យក្មេងៗជំនាន់ក្រោយវិញ ។
ធ្មេចបើកៗពេលនេះ ព្រះកាយច័ន្ទ ក៏មានវ័យក្បែរ៣០ឆ្នាំហើយ ហើយនាងក៏មានការព្រួយបារម្ភក្នុងជីវិតគូដែរ ជាពិសេសរឿងពពោះមានកូនបន្តត្រកូល នាងបានដាក់ផែនការក្នុងការរៀបចំជីវិតគូមុនពេលមានវ័យ ៣៥ ឆ្នាំ ។
ទោះបីជា ព្រះកាយច័ន្ទ មិនទាន់បង្ហាញនូវមុខមាត់ពិតគូស្នេហ៍ខ្លួនឱ្យមហាជនបានស្គាល់ តែនាងទទួលស្គាល់ថា មានអ្នកស្រឡាញ់នាងច្រើន ពេលនេះនាងកំពុងមើលចិត្ត និងធ្វើការសម្រេចចិត្ត ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ អ៊ិន អាត