ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

អាលឺម៉ង់៖បុរសអារ៉ាប៊ីសាអូឌីតត្រូវចាប់ខ្លួនក្រោយបើកបំបុកមនុស្សនៅផ្សារលក់ទំនិញបុណ្យគ្រឹស្តម៉ាស់ស្លាប់២នាក់របួស៦៨នាក់

ប៉ូលិសអាល្លឺម៉ង់ បានចាប់ខ្លួនបុរសជនជាតិអារ៉ាប៊ីសាអូឌីតម្នាក់ ក្រោយកើតមានហេតុការណ៍វាយប្រហារបើករថយន្តបំបុកចូលហ្វូងមនុស្សនៅផ្សារលក់ទំនិញបុណ្យគ្រឹស្តម៉ាស់នៅថ្ងៃសុក្រ(២០ធ្នូ)។ 

 

 

 

 

យ៉ាងហោចណាស់មនុស្ស២នាក់ត្រូវបានសម្លាប់ក្នុងនោះ ម្នាក់ជាកុមារតូច ហើយមនុស្ស៦៨នាក់ផ្សេងទៀតរងរបួស។ យោងអាជ្ញាធរទីក្រុងMagdeburg ជាទីក្រុងមួយរបស់ប្រទេសអាលឺម៉ង់ស្ថិតនៅចម្ងាយ១៣០គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងប៊ែរឡាំង។ 

 

អាជ្ញាធរក្នុងតំបន់ឱ្យដឹងថា ជនសង្ស័យជាគ្រូពេទ្យអាយុ៥០ឆ្នាំ មកពីប្រទេសអារ៉ាប៊ីសាអូឌីត រស់នៅរដ្ឋSaxony-Anhalt។ សារព័ត៌មានក្នុងតំបន់ឱ្យដឹងថា ជនសង្ស័យជាគ្រូពេទ្យចិត្តសាស្ត្រ។ 

 

រថយន្ត BMW ពណ៌ខ្មៅ បានបើកបំបុកចូលហ្វូងមនុស្សក្នុងល្បឿនលឿន នៅវេលាម៉ោងប្រហែល៧យប់(ម៉ោងក្នុងតំបន់) ជាពេលវេលាដែលផ្សារលក់ទំនិញបុណ្យគ្រឹស្តម៉ាស់កំពុងមានមនុស្សច្រើនកកកុញ។ 

 

ហេតុការណ៍វាយប្រហារនៅផ្សារលក់ទំនិញបុណ្យគ្រឹស្តម៉ាស់នេះ ឱ្យគេនឹកដល់ហេតុការណ៍វាយប្រហារឆ្នាំ២០១៦ដែលកាលណោះបុរសជនជាតិទុយនេស៊ីបានបើកឡានដឹកទំនិញសម្លាប់មនុស្ស១២នាក់នៅផ្សារបុណ្យគ្រឹស្តម៉ាស់នៅទីក្រុងប៊ែឡាំង។ នេះត្រូវបានគេចាត់ទុកថា ជាហេតុការណ៍វាយប្រហារដ៏អាក្រក់បំផុតនៅប្រទេសអាលឺម៉ង់។

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024