ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤
ប្រទេសចិន និប្រទេសឥណ្ឌា បានឈានមួទៅមុខយជំហានបន្ថែមទៀតដើម្បីបន្ធូរបន្ថយជម្លោះព្រំដែនដែលមានរយៈពេលមកយូរអង្វែងរវាងប្រទេសទាំងពីរនៅថ្ងៃពុថ(១៨ធ្នូ) ដោយមានមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ បានបើកកិច្ចពិភាក្សាគ្នាជាផ្លូវការជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំ។
កិច្ចប្រជុំរវាង លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន និងលោក Ajit Doval ទីប្រឹក្សាសន្តិសុខជាតិប្រទេសឥណ្ឌា ក្រោយមានកិច្ចព្រមព្រៀងសំខាន់មួយកាលពី២ខែមុន ស្តីពីបន្ថយភាពតានតឹងខាងយោធា នៅតំបន់ជម្លោះនៃព្រំដែនរបស់ពួកគេ។
មន្ត្រីនៃប្រទេសទាំងពីរ ចិននិងឥណ្ឌា បានអះអាងសារជាថ្មីពីប្តេជ្ញាចិត្តរបស់ភាគីទាំងសងខាងក្នុងការស្វែងរកកញ្ចប់នៃដំណោះស្រាយជម្លោះដែលមានភាពយុត្តិធម៌ និងអាចទទួលយកបានសម្រាប់ប្រទេសទាំងពីរ។យោងសេចក្តីថ្លែងការណ៍ក្រសួងការបរទេសចិន។
នៅឆ្នាំ២០២០ ប្រទេសឥណ្ឌា និងប្រទេសចិន មានបញ្ហាប៉ះទង្គិចនៅតំបន់ព្រំដែនជួរភ្នំហិម៉ាល័យជាមួយគ្នា។ ការប៉ះទង្គិចនេះ យោធាឥណ្ឌា២០នាក់ ត្រូវបានសម្លាប់ ។
ប្រែសម្រួល៖ណាវ័ន្ត