ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤
តួលេខមនុស្សស្លាប់ដោយសារគ្រោះមហន្តរាយរញ្ជួយដីកម្លាំង៧,៤រ៉ិចទ័រ ដែលបានវាយប្រហារលើប្រទេសវ៉ានូអាទូថ្ងៃអង្គារ(១៧ធ្នូ) បានកើនឡើងដល់១៤នាក់ ខណៈក្រុមសង្គ្រោះនៅបន្តស្វែងរកជនរងគ្រោះតាមគំនរសំណល់បាក់បែក។
មនុស្ស២០០នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ។ នៅមានគ្រោះមហន្តរាយរញ្ជួយដីកម្លាំងតូចៗជាច្រើនផ្សេងទៀត បានកើតឡើងជាបន្តបន្ទាប់ ក្រោយគ្រោះមហន្តរាយរញ្ជួយដីកម្លាំង៧,៤រ៉ិចទ័រ ។
ប៉ូលីសប្រទេសវ៉ានូអាទូ ឱ្យដឹងថា រដ្ឋអាសន្នក្នុងរយៈពេល៧ថ្ងៃ ត្រូវបានប្រកាសឡើងដើម្បីកម្រិតការបំលាស់ទីរបស់សាធារណៈជន អំឡុងពេលប្រតិបត្តិការសង្គ្រោះនិងរុករក ត្រូវបានធ្វើឡើង។
មនុស្សប្រហែល១១៦,០០០នាក់ អាចនឹងទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយរញ្ជួយដីដ៏អាក្រក់បំផុតនេះ។ យោងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសម្របសម្រួលកិច្ចការមនុស៌្សធម៌។
រញ្ជួយដីកើតឡើងជាទូទៅនៅប្រទេសវ៉ានូអាទូ(Vanuatu) ដែលជាប្រជុំកោះទំនាបមួយមានប្រជាជនរស់នៅច្រើនជាង៣សែននាក់។
យោងរបាយការណ៍ហានិភ័យពិភពលោក ប្រចាំឆ្នាំ, ប្រទេសវ៉ានូអាទូ(Vanuatu) ត្រូវបានចាត់ថ្នាក់ជាប្រទេសមួយដែលងាយរងគ្រោះមហន្តរាយធម្មជាតិ, ដូចជា រញ្ជួយដី,ព្យុះ,ទឹកជំនន់ និងរលកយក្សស៊ូណាមិ។
ប្រែសម្រួល៖ណាវ័ន្ត