ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤

ឆេះហាងកាហ្វេនៅទីក្រុងHanoi ប្រទេសវៀតណាមស្លាប់១១នាក់,ប៉ូលីសចាប់ខ្លួនជនសង្ស័យម្នាក់

មនុស្ស១១នាក់ ស្លាប់ក្នុងគ្រោះមហន្តរាយអគ្គីភ័យឆេះហាងកាហ្វេមួយកន្លែង នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅយប់ថ្ងៃពុធ(១៨ធ្នូ)។

 

 

 

 

ទាក់ទងនិងហេតុការណ៍នេះ ប៉ូលីស បានចាប់ខ្លួនបុរសម្នាក់ដែលសង្ស័យថាជាអ្នកដុតភ្លើង។ យោងក្រសួងសន្តិសុខសាធារណៈវៀតណាមឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ។

 

ប៉ូលីសឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា,បុរសជាជនសង្ស័យដែលមានអាយុប្រហែល៥០ឆ្នាំ បានសារភាពថា រូបគេបានប្រើប្រាស់ប្រេងសាំងដើម្បីដុតភ្លើងនៅជាន់ផ្ទាល់ដីរបស់អាគារ ក្រោយមានជម្លោះជាមួយបុគ្គលិក។ អគារកំពស់៣ជាន់នេះ មានទាំងហាងកាហ្វេ និងក្លឹបខារ៉ាអូខេ។ 

 

សាក្សីម្នាក់បានរៀបរាប់ថា អគ្គីភ័យ បានបិទច្រកចេញទាំងអស់។ ក្លិនសាំង គឺឆួលខ្លាំង។ 
 

ប៉ូលីសវៀតណាមឱ្យដឹងថា សេចក្តីរាយការណ៍ពីគ្រោះថ្នាក់អគ្គីភ័យប៉ូលីសទទួលបាន នៅវេលាម៉ោង១១យប់កាលពីថ្ងៃពុធ។ មនុស្ស៧នាក់ ត្រូវបានជួយសង្គ្រោះចេញពីភ្លើងឆេះអាគារ។ ក្នុងចំណោមពួកគេមាន២នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យ។ 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024