ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤
ក្រុមហ៊ុន TikTok នៅថ្ងៃច័ន្ទ បានស្នើសុំឱ្យតុលាការកំពូលសហរដ្ឋអាមេរិក រាំងខ្ទប់ជាបណ្តោះអាសន្នចំពោះច្បាប់ដែលនឹងបង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះរបស់ប្រទេសចិន លក់TikTok ឬត្រូវបិទចោលមិនឱ្យកម្មវិធីTikTokមាននៅលើទឹកដីអាមេរិក ក្នុងពេលវេលាកំណត់ត្រឹមថ្ងៃ១៩មករាខាងមុខឆាប់ៗនេះ។
ការតវ៉ា ទៅតុលាការកំពូលអាមេរិក បានកើតឡើង នៅថ្ងៃតែមួយដែលលោក Shou Zi Chew នាយកប្រតិបត្តិ TikTok , បានជួបជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក Donald Trump ។ យោងសារព័ត៌មាន NBC News។
ច្បាប់ដែលបានចុះហត្ថលេខាដោយលោក Joe Biden ប្រធានាធិបតិអាមេរិក កាលពីខែមេសា ឃើញថា នៅត្រឹមថ្ងៃ១៩មករាឆ្នាំ២០២៥ TikTok នឹងត្រូវបិទមិនឱ្យមាននៅលើទឹកដីអាមេរិក ឬជម្រើសមួយទៀត ក្រុមហ៊ុនTikTok ត្រូវផ្តាច់ចេញពីក្រុមហ៊ុនByteDance ដែលជាក្រុមហ៊ុនមេរបស់TikTok។
ក្រុមហ៊ុន TikTok បានស្នើឱ្យតុលាការកំពូលអាមេរិក ធ្វើការសម្រេចចិត្តនៅថ្ងៃទី៦ខែមករា។ TikTok បានអះអាងថា ជាប្រចាំខែនៅសហរដ្ឋអាមេរិកមានអ្នកប្រើប្រាស់TikTokជាង១៧០លាននាក់។
ប្រែសម្រួល៖ណាវ័ន្ត