ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤
ប្រទេសជប៉ុនបង្ហាញការសោកស្តាយចំពោះការបដិសេធរបស់ប្រទេសដាណឺម៉ាកក្នុងការធ្វើបត្យាប័នសកម្មជនប្រឆាំងការនេសាទត្រីបាឡែន។
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន នៅថ្ងៃពុធ(១៨ធ្នូ) បានថ្លែងថា សេចក្តីសម្រេចរបស់ប្រទេសដាណឺម៉ាកបដិសេធសំណើររបស់ប្រទេសជប៉ុនដែលសុំធ្វើបត្យាប័នលោកPaul Watson សកម្មជនប្រឆាំងការនេសាទត្រីបាឡែនជុំវិញបទចោទប្រកាន់ករណីព្រហ្មទណ្ឌកាលពីជាង១០ឆ្នាំមុន ជារឿង គួរឱ្យសោកស្តាយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក Yoshimasa Hayashi ថ្លែងថា ប្រទេសជប៉ុន នឹងបន្តឆ្លើយតបយ៉ាងត្រឹមត្រូវដោយផ្អែកលើច្បាប់ និងភស្តុតាង។
លោកWatson, អាយុ៧៤ឆ្នាំ, សញ្ជាតិអាមេរិកកាណាដា ជាសកម្មជនអភិរក្សដែនសមុទ្រ និងជាប្រធានមូលនិធិផូល វ៉តសុន ត្រូវបានដោះលែងនៅថ្ងៃអង្គារ(១៧ធ្នូ)។
ប្រទេសជប៉ុន បានចេញដីកាអន្តរជាតិមួយសម្រាប់ការចាប់ខ្លួនលោក Watson ពាក់ព័ន្ធនឹងករណី ដែលសកម្មជនរូបនេះចូលទៅនាវាជប៉ុន១គ្រឿង នៅមហាសមុទ្រអង់តាកទិក ក្នុងឆ្នាំ២០១០ រាំងស្ទះដល់អាជីវកម្ម,បង្ករបួសស្នាម និងខូចខាតទ្រព្យសម្បត្តិ។
ប្រែសម្រួល៖ណាវ័ន្ត