ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

តស៊ូមិនបោះបង់អាយុក្បែរ ៥០ឆ្នាំ និងរៀបការជាង ២០ឆ្នាំមកហើយតែ ប៉េងប៉ោង ទើបតែសម្រេចគោលបំណងមានបុត្រលើកដំបូង ! 

១២ ធ្នូ ២០២៤ | កម្សាន្ដ

 

តារាសម្តែង ប៉េងប៉ោង គឺជាសិល្បការិនីដំបូងគេដែលរៀបការជិត២០ឆ្នាំហើយទើបតែទទួលបានការកូនស្រីម្នាក់ជាចំណងដៃ តែមុននឹងទទួលបានអំណោយដ៏វិសេសវិសាលនេះ នាងបានឆ្លងកាត់នូវការតស៊ូ និងរឿងរ៉ាវជាច្រើនក្នុងជីវិត ។  

 

 

អាចចាត់ទុកបានថាតារាសម្តែង ប៉ែងប៉ោង គឺជាសិល្បការិនីដំបូងគេនៅក្នុងប្រទេស កម្ពុជា ដែលរៀបការ២០ឆ្នាំ និងមានអាយុ ៤៨ឆ្នាំទៅហើយ ក៏ប៉ុន្តែអ្នកនាងទើបតែទទួលបានចំណងដៃកូនស្រីម្នាក់តាមបំណងប្រាថ្នាលើកដំបូង បន្ទាប់ពីខំប្រឹងតស៊ូ និងស្វែងរកវិធីសាស្រ្តគ្រប់បែបយ៉ាង ។ 

 

 

រយៈពេលមួយឆ្នាំមកហើយដែលតារាសម្តែង និង កំប្លែងរូបនេះ បានបាត់មុខពីសិល្បៈ រហូតធ្វើឱ្យគ្រប់គ្នាគិតថា នាងបោះបង់សិល្បៈចោលដើម្បីងាកទៅប្រកបអាជីពផ្សេងដោយសារតែអាជីពនេះមិនសូវរកប្រាក់ចំណូលបានច្រើន ។

 


 ទោះជាយ៉ាងនេះក្តីជួបជាមួយអ្នកនាង ប៉េងប៉ោង  កាលពីពេលថ្មីៗនេះនាងបានប្រាប់ថា នាងមិនបានឈប់ពីសិល្បៈទេ តែដោយសារមានបញ្ហាសុខភាពទើបនាងសំងំថែរក្សាខ្លួនប្រាណ ។ 

 


តារាកំប្លែង ប៉េងប៉ោង សម្រាលកូនបានជាង២ខែហើយ នាងបានផ្តាំផ្ញើទៅកាន់ស្រ្តីគ្រប់រូបដែលពិបាកក្នុងការមានកូនថា កុំអស់សង្ឃឹមក្នុងជីវិត ប្រៀបដូចជារូបនាងជាដើម រៀបការជិត២០ឆ្នាំហើយ ចុងក្រោយទេវតានៅតែចិត្តល្អប្រទានកូនស្រីដល់រូបនាងជាចំណងដៃ ។

 

 

តារាសម្តែង និង កំប្លែង ប៉េងប៉ោង បានសារភាពថា កូនស្រីដែលនាងទទួលបាននេះថ្វីដ្បិតតែមិនមែនជាកូនកើតតាមធម្មជាតិ ប៉ុន្តែជាភ័ព្ធសំណាងសម្រាប់នាងដែលទទួលបានកូនស្រីម្នាក់នេះ ដោយសារនាងជាមនុស្សស្រីដែលមានជំងឺច្រើននៅក្នុងខ្លួន ដូចអ្វីដែលនាងធ្លាប់បាននិយាយពីមុនមក។ប៉េង ប៉ោង បានប្រើប្រាស់ការចាក់បញ្ចូលមេជីវិតដើម្បីទទួលបានកូនស្រីម្នាក់នេះទោះបីជាបរាជ័យអស់ច្រើនលើកច្រើនសារ និង អស់ប្រាក់ច្រើនបន្តិច តែនេះជាបំណងប្រាថ្នាធំរបស់ខ្លួនក្នុងជីវិតរបស់ខ្លួន ៕

 


អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖  អ៊ិន អាត និង ហ្វេសប៊ុក 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024