ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥

វិចិត្រករប៉ាគីស្ថានវ័យក្មេងម្នាក់បានយកស្លឹកឈើក្រៀមឆ្លាក់ចេញជារូបមេដឹកនាំពិភពលោកមួយចំនួន

០៩ ធ្នូ ២០២៤ | កម្សាន្ដ


វិចិត្រករវ័យក្មេងម្នាក់គឺលោក កាំរ៉ាន ខាន់ (Kamran Khan) អាយុ១៩ឆ្នាំបានបង្កើតរូបភាពប្លែកៗដោយបានប្រើស្លឹកឈើស្ងួតឆ្លាក់ចេញជាមេដឹកនាំមួយចំនួននៅលើពិភពលោក។

 


វិចិត្រកររូបនេះបាននិយាយថា លោកស្រឡាញ់ចូលចិត្តសិល្បៈបែបនេះតាំងពីតូចមកម្ល៉េះ ហើយលោកបានសិក្សាពីការឆ្លាក់រូបលើស្លឹកឈើនេះអស់រយៈពេល៣ឆ្នាំមកហើយ។ ស្នាដៃមួយចំនួនរបស់លោកមានដូចជារូបអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក អ៊ីមរ៉ាន ខាន់ (Imran Khan) អ្នកធ្វើបដិវត្តន៍លោក ឆេ ហ្គូវ៉ារ៉ា (Che Guevara) និងប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំ ផងដែរ។ 

 


លោកបានរៀបរាប់ទៀតថា ការឆ្លាក់រូបភាពលោក ត្រាំ នៅលើស្លឹកឈើគឺខុសពីការបង្កើតរូបភាពទូទៅផ្សេងទៀតព្រោះលោកមិនអាចកែសម្រួលកម្រិតពណ៌បានទេ ប៉ុន្តែពណ៌សក់និងមុខរបស់លោក ត្រាំ គឺដូចលោក ត្រាំ ស្ទើរទាំងស្រុងតែម្ដង។

 


លោក កាំរ៉ាន បានបន្ថែមថា នៅមុនពេលឆ្លាក់រូបភាពទាំងនេះ លោកបានដាក់ត្រាំស្លឹកឈើនៅក្នុងរយៈពេលបីទៅបួនថ្ងៃ។ បន្ទាប់មកលោកបានកាត់វាដោយកូនកាំបិតពិសេសមួយដើម្បីចេញជារូបភាពទាំងនេះ ហើយរាល់ការបង្កើតរូបភាពនីមួយៗលោកត្រូវចំណាយពេល២ទៅ៣ ឬ៤ម៉ោងទើបទើបរួចរាល់។

 


លោកក៏បានប្រាប់ដែរថា លោកគ្រោងនឹងប្រែក្លាយចំណូលចិត្តរបស់លោកនេះឱ្យទៅជាអាជីពថ្មីមួយសម្រាប់ខ្លួនឯង និងបង្ហាញទម្រង់សិល្បៈនេះទៅកាន់ពិភពលោកផងដែរ៕

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025