ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤

ទុករឿងរៀបការមួយឡែកសិនតែ រឿន ណាត នឹង លាវ វេងហួរ ចង់ធ្វើពិធីភ្ជាប់ពាក្យឱ្យធំដុំស័ក្កិសមជា… !   

០៦ ធ្នូ ២០២៤ | កម្សាន្ដ

 

 

ថ្វីដ្បិតតែលោក លាវ វេងហួរ បានសុំកញ្ញា រឿន ណាត រៀបការជាផ្លូវការកាលពីខែមុននៅមុខអង្គរវត្ត ប៉ុន្តែថ្មីៗនេះអ្នកទាំងពីរបែរជាមមាញឹកនៅក្នុងការចែកធៀបអញ្ជើញមិត្តសិល្បករចូលរួមពិធីភ្ជាប់ពាក្យទៅវិញ ។ 

 

 

មហាជនជាច្រើនគិតថាកញ្ញា រឿន ណាត និងលោក លាវ វេងហួរ នឹងដឹកដៃគ្នាចូលរោងការនៅក្នុងខែធ្នូនេះ បន្ទាប់ពីគូស្នេហ៍ បានសុំនាងរៀបការកាលពីខែមុន តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺអ្នកទាំងពីរបែរជាត្រៀមភ្ជាប់ពាក្យយ៉ាងធំដុំនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ ដោយពុំទាន់រៀបពិធីមង្គលការទៅវិញ ។ 

 

 

ទោះបីជាគ្មានដំណឹងរៀបការ ប៉ុន្តែ កញ្ញា រឿន ណាត និង លោក លាវ វេងហួរ ត្រៀមនឹងរៀបចំពិធីភ្ជាប់ពាក្យធំនៅថ្ងៃ ២០ ខែ ធ្នូ ខាងមុខនេះហើយ។ គ្រាន់តែឃើញនាងប្រកាសបែនេះបានធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិជាច្រើនសម្តែងការត្រេអរ និង ជូនពរនាងគ្រប់ៗគ្នា ។

 

 

រឿន ណាត និងគុស្នេហ៍ កំពុងមមាញឹកនៅក្នុងការអញ្ជើញមិត្តភក្តិចូលរួមក្នុងថ្ងៃពិសេសរបស់ខ្លួន ដែលត្រៀមនឹងរៀបចំឡើងនៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ។ មហាជនជាច្រើនមានការងឿងឆ្ងល់ថា តើហេតុអ្វីកញ្ញា រឿន ណាត មិនរៀបចំពិធីមង្គលការ បែរជារៀបចំពិធីភ្ជាប់ពាក្យទៅវិញ ? ជាក់ស្តែងនាងទើបតែថតរូប Pre Wedding យ៉ាងស្រស់ស្អាតជាច្រើននៅតាមខេត្តនានា ។  

 

 

ចំពោះពេលវេលាច្បាស់លាស់ក្នុងថ្ងៃរៀបការរបស់ កញ្ញា រឿន ណាត និងលោក លាវ វេងហួរ នៅពុំទាន់កំណត់នៅឡើយទេ ដោយសារពេលនេះពួកគេមហាញឹកខ្លាំងនៅក្នុងការរៀបចំពិធីភ្ជាប់ពាក្យឱ្យរួចរាល់សិន ប៉ុន្តែទោះជាយ៉ាងណាអ្នកទាំងពីរត្រៀមនឹងរៀបចំពិធីមង្គលការធំឱ្យផ្អើលសិល្បៈ មិនចាញ់មិត្តរួមជំនាន់ឡើយ ។ បើតាមប្រភពព័ត៌មានស្និទ្ធជាមួយ រឿន ណាត បានបង្ហើបប្រាប់ថា មង្គលការអ្នកទាំងពីរនឹងរៀបចំនៅក្នុងឆ្នាំ ២០២៥ ៕ 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និង ហ្វេសប៊ុក 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024