ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនរងការវាយប្រហារតាមអ៊ីនធឺណិតបង្កឱ្យផ្អាកជើងហោះហើរមួយចំនួន

 


ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន (JAL) បាននិយាយតាមប្រព័ន្ធ X នៅថ្ងៃនេះថា ក្រុមហ៊ុននេះបានចាប់ផ្ដើមមានបញ្ហាប្រព័ន្ធអ៊ីនធឺណិតចាប់ពីម៉ោងប្រហែល៧ព្រឹកមិញនេះ ប៉ុន្តែក្រោយមកពួកគេក៏បានរកឃើញមូលហេតុនៃបញ្ហានេះនៅត្រឹមម៉ោងប្រហែល៩ព្រឹកផងដែរ។ ក្រុមហ៊ុននេះបានបិទជាបណ្តោះអាសន្ននូវដុំវ៉ាយហ្វាយដែលបណ្តាលឱ្យប្រព័ន្ធដំណើរការខុសប្រក្រតី ហើយថែមទាំងបានផ្អាកលក់សំបុត្រសម្រាប់ជើងហោះហើរដែលចេញដំណើរនៅថ្ងៃទី២៦ ខែធ្នូនេះទៀតផង។

 

 

 

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានរាយការណ៍ថា ជើងហោះហើរក្នុងស្រុកយ៉ាងតិចចំនួន៩របស់ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតទីពីររបស់ជប៉ុនមួយនេះត្រូវបានពន្យារពេលហោះហើរ។

 

 

 

ក្រុមហ៊ុន JAL បាននិយាយថា ឥឡូវពួកគេបានរកឃើញ និងដោះស្រាយមូលហេតុនៃបញ្ហានេះហើយ ហើយពេលនេះពួកគេកំពុងពិនិត្យមើលស្ថានភាពនៃការស្តារប្រព័ន្ធដំណើរការឡើងវិញ។ ទោះយ៉ាងណា ក្រុមហ៊ុននេះបាននិយាយថា ការលក់សំបុត្រសម្រាប់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិដែលចេញដំណើរនៅថ្ងៃនេះនៅផ្អាកនៅឡើយ ហើយពួកគេសូមអភ័យទោសចំពោះការរអាក់រអួលដោយសារកំហុសបច្ចេកទេសនេះផងដែរ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024