ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤
មនុស្សយ៉ាងតិចណាស់១០នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារពីសំណាក់ប្រទេសអ៊ីស្រាអ៊ែល លើតំបន់ហ្គាហ្សា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ យោងអាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សា។
មនុស្ស៥នាក់ ត្រូវបានសម្លាប់ និង២០នាក់រងរបួស នៅក្នុងការវាយប្រហារដែនអាកាសពីសំណាក់ប្រទេសអ៊ីស្រាអ៊ែលលើលំនៅដ្ឋានមួយខ្នងនៅសង្កាត់Zeitoun ក្នុងទីក្រុងហ្គាហ្សា Gaza City។ យោងគ្រូពេទ្យតំបន់ហ្គាហ្សា។
ជាមួយគ្នាគ្រូពេទ្យបានព្រមានថា តួលេខមនុស្សស្លាប់អាចកើនឡើង ដោយសារមានមនុស្សជាច្រើននាក់ទៀតនៅជាប់ក្រោមគំនរបាក់បែក។
ក្នុងហេតុការណ៍វាយប្រហារដោយឡែកមួយផ្សេងទៀត អ្នកសារព័ត៌មាន៥នាក់ ត្រូវបានសម្លាប់ នៅពេលយានយន្តរបស់ពួកគេរងការវាយប្រហារក្នុងបរិវេណមន្ទីរពេទ្យ នៅតំបន់Nuseirat ។ អ្នកសារព័ត៌មាន ធ្វើការឱ្យទូរទស្សន៍ Al-Quds Al-Youm។
សារព័ត៌មានប៉ាលេស្ទីន ឱ្យដឹងថា យានយន្តបិទស្លាកសម្គាល់ជាយានយន្តសារព័ត៌មាន និងប្រើប្រាស់ដោយអ្នកសារព័ត៌មានដែលត្រូវរាយការណ៍ពីព្រឹត្តិការណ៍នៅខាងក្នុងមន្ទីរពេទ្យ និងជំរុំNuseirat។
មិនមានការអត្ថាធិប្បាយរបស់អ៊ីស្រាអែលអំពីការវាយប្រហារដែលបានរាយការណ៍នោះទេ។
នៅថ្ងៃពុធ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស និងអ៊ីស្រាអែល បានចោទប្រកាន់គ្នាទៅវិទៅមកទៅលើបរាជ័យរបស់ពួកគេ ក្នុងការសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់ទោះជា ភាគីទាំងសងខាងអះអាងកាលពិប៉ុន្មានថ្ងៃមុនថា កិច្ចចរចារមានការវិវត្តន៍ទៅមុខ។
ប្រែសម្រួល៖ណាវ័ន្ត