ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤

នាយករដ្ឋមន្ត្រីជប៉ុនShigeru Ishiba៖សង្ឃឹមជួបលោកTrumpឆាប់បំផុតតាមអាចធ្វើទៅបាន

 

 

លោក Shigeru Ishiba នាយករដ្ឋមន្ត្រីជប៉ុន បាននិយាយនៅថ្ងៃអង្គារ(២៤ ខែធ្នូ) ថា លោក ចង់ពង្រឹងសម្ព័ន្ធភាពប្រទេសរបស់លោកជាមួយសហរដ្ឋអាមេរិក ខណៈនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានជំរុញឱ្យមានកិច្ចប្រជុំជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

 

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Ishiba បានប្រាប់អ្នកសារព័ត៌មានថា មានសារៈសំខាន់ណាស់ក្នុងការចែករំលែកការយល់ដឹងរួមគ្នាជាមួយលោក Trump អំពីស្ថានភាពនៅក្នុងតំបន់អាស៊ីឦសាន។

 

លោក Ishiba ដែលបានកាន់តំណែងនាយករដ្ឋមន្ត្រីជប៉ុននៅខែតុលានោះ លោកបានស្វែងរកជំនួបជាមួយលោក Trump។ ប៉ុន្តែកាលពីខែមុន លោកបានប្រាប់អ្នកសារព័ត៌មានថា ក្រុមការងារប្រធានាធិបតីលោកTrump ឱ្យដឹងថា ជំនួបជាមួយមេដឹកនាំពិភពលោក ត្រូវរឹតត្បិតក្រោមច្បាប់ Logan Act មុនពេលលោកTrumpធ្វើសច្ចាប្រណិធានចូលកាន់តំណែងនៅខែមករា។ 

 

កាលពីថ្ងៃអង្គារផងដែរលោក Ishiba ឱ្យដឹងថា គណៈរដ្ឋមន្ត្រីរបស់លោក គ្រោងនឹងអនុម័តលើសេចក្តីព្រាងថវិការដ្ឋសម្រាប់ឆ្នាំសារពើពន្ធឆ្នាំក្រោយ ចាប់ពីខែមេសា នៅថ្ងៃសុក្រ(២៧ធ្នូ)តទៅ។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024